We TV Cambodia

នាវាមុជទឹកមួយដែលអាចនាំភ្ញៀវទេសចរទៅមើលកប៉ាល់ទីតានិច ដែលលិចនៅបាតសមុទ្រ

នាវាមុជទឹកមួយដែលអាចនាំភ្ញៀវទេសចរទៅមើលកប៉ាល់ទីតានិច ដែលលិចនៅបាតសមុទ្រ

ក្រុមហ៊ុន Ocean Gate Expeditions ជាក្រុមហ៊ុនផ្តល់ការជ្រមុជទឹកជ្រៅៗដល់ភ្ញៀវឯកជន អស់រយៈពេលជាច្រើនឆ្នាំហើយ​​​ ដែលឯលូវបានកំពុងត្រៀមបញ្ជូននាវាមុជទឹក Titan ដ៏ល្បីល្បាញរបស់ខ្លួនទៅកាន់កប៉ាល់ទីតានិចដែលមានជម្រៅ3,862ម៉ែត្រក្រោមផ្ទៃនៃមហាសមុទ្រអាត្លង់ទិកខាងជើង។

នេះជាលើកទីមួយក្នុងរយៈពេល15ឆ្នាំដែលអ្នកទេសចរនឹងបានឃើញកប៉ាល់ទីតានិចដែលលិច ហើយនេះគឺជាឱកាសប្រវត្តិសាស្ត្រមួយផងដែរ។

Titan មានកាមេរ៉ាខាងក្រៅ, multi-beam sonar, ពន្លឺខាងក្រៅចំនួន4ម៉ឺន lumens និងម៉ាស៊ីនស្កេនឡាស៊ែរ ដែលគ្រឿងទាំងនេះនឹងជួយគូសផែនទីកប៉ាល់ទីតានិចដែលលិច សិក្សាទីកន្លែងជុំវិញ និងវិភាគថាតើកប៉ាល់បានផ្លាស់ប្តូរយ៉ាងម៉េចខ្លះ?

អំឡុងពេលចុះទៅមើលកប៉ាល់ទីតានិចចំណាយពេលរយះ90នាទី។ ក្នុងអំឡុងពេលនៃការចុះទៅ ភ្ញៀវទេសចរនឹងបានស្តាប់តន្រ្តីចាក់កំដរអារម្មណ៍នៅលើនាវា ហើយអាហារសម្រន់និងទឹកនឹងត្រូវបានបម្រើជូន។ ហើយនៅពេលដែលនាវា Titan ចុះទៅដល់គោលដៅហើយ អ្នកគ្រប់គ្នានឹងបំពេញភារកិច្ចស្រាវជ្រាវរួមមានការស្កេនឡាស៊ែរ និងការត្រួតពិនិត្យកាមេរ៉ា។

សូមជម្រាបផងដែរថា តម្លៃក្នុងការមុជទៅម្តងគឺ125,000ដុល្លារក្នុងមួយជើង មិនថោកនោះទេ។ ចំពោះមូលហេតុនៃបេសកកម្ម វាក៏ដោយសារតែកប៉ាល់ទីតានិចកំពុងតែយ៉ាប់យ៉ឺនទៅៗ  ដោយបេសកកម្មមុនៗបានបង្ហាញថាកប៉ាល់ដែលលិចកំពុងទ្រុឌទ្រោមខ្លាំង ហើយនេះអាចជាឱកាសចុងក្រោយដើម្បីទៅពិនិត្យមើលវាដោយផ្ទាល់ មុននឹងវាត្រូវបាត់រូបរាង។

អត្ថបទដោយ៖ ពិសី

Related Articles