We TV Cambodia

នារីខ្មែរមួយរូបត្រូវប្ដីជនជាតិចិនឃុំនៅក្នុងផ្ទះ និងរំលោភបំពានផ្លូវភេទ ស្នើសុំការជួយពីសម្ដេចហ៊ុន សែន

នារីខ្មែរមួយរូបត្រូវប្ដីជនជាតិចិនឃុំនៅក្នុងផ្ទះ និងរំលោភបំពានផ្លូវភេទ ស្នើសុំការជួយពីសម្ដេចហ៊ុន សែន

រយៈពេលជាង ១០ឆ្នាំមកនេះ ប្រជាពលរដ្ឋខ្មែរជាច្រើនបានចាប់ផ្ដើមចំណាកស្រុកចេញទៅធ្វើការនៅបណ្ដាប្រទេសផ្សេងៗ ហើយមានអ្នកខ្លះក៏បានសម្រេចចិត្តយកភរិយា ឬស្វាមីដែលមិនមែនជាជនជាតិខ្មែរក្នុងប្រទេសដែលខ្លួនកំពុងធ្វើការនោះផងដែរ។ ប៉ុន្តែមានស្ត្រីខ្មែរមួយចំនួន ត្រូវបានប្ដី និងគ្រួសារជាជនជាតិបរទេសវាយធ្វើបាបយ៉ាងខ្លាំង រហូតដល់ថ្នាក់ឃុំឃាំងក្នុងផ្ទះ និងរំលោភបំពានផ្លូវភេទផងដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា វាសនា កូនស្រី ទីបួន បានបង្ហោះពី ស្ត្រីខ្មែរមួយរូបដែលបានរៀបការប្ដីទៅរស់នៅប្រទេសចិន និងត្រូវបានគ្រួសារខាងប្ដីរបស់ខ្លួនវាយធ្វើបាបឃុំឃាំងនៅក្នុងផ្ទះ និងរំលោភបំពានលើផ្លូវភេទយ៉ាងធ្ងន់ធ្ងរ ហើយស្ត្រីរូបនោះក៏បានស្នើសុំការជួយពីសម្ដេច ហ៊ុន សែន ផងដែរ ដើម្បីជួយខ្លួនឲ្យបានត្រឡប់មកស្រុកកំណើតក្នុងប្រទេសកម្ពុជាវិញ។

យ៉ាងណាក៏ដោយ យើងសង្ឃឹមថា សម្ដេច ហ៊ុន សែន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជានឹងជួយស្រាវជ្រាវពីបញ្ហានេះ ដើម្បីឈានដល់ការជួយសង្គ្រោះស្ត្រីខ្មែររូបនេះឲ្យបានត្រឡប់មកស្រុកកំណើតជួបជុំគ្រួសារវិញផង។

អត្ថបទដោយ៖ Nevin

Related Articles