We TV Cambodia

នារីកូនខ្មែរទី១ បានក្លាយខ្លួនពីបុគ្គលិកបម្រើការលើយន្ដហោះ ទៅជាអាកាសយានិកា  

នារីកូនខ្មែរទី១ បានក្លាយខ្លួនពីបុគ្គលិកបម្រើការលើយន្ដហោះ ទៅជាអាកាសយានិកា  

ភ្នំពេញ៖ កម្ពុជា គឺជាលើកទី១ ហើយក៏ជាការបើកទំព័រប្រវត្ដិសាស្រ្ដ ដែលស្ដែងចេញអំពីសមត្ថភាពពិតប្រាកដរបស់ កូនខ្មែរជាស្ដ្រី តែអាចខិតខំប្រឹងប្រែង តស៊ូព្យាយាមរហូតបានសម្រេច ក្លាយជា​អ្នកបើកបរ យន្ដហោះ របស់ក្រុមហ៊ុន អាកាសចរណ៍ Lanmei Airline រាជធានីភ្នំពេញ។

អាកាសយានិកាវ័យក្មេង កញ្ញា ចិន្ដា ដូរី កំពុងតែទទួលបាននូវការភ្ញាក់ផ្អើល ​កោតសរសើរពីមហាជន ក៏​ដូច​ជា​ការ​ចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាអ្នកសារព័ត៌មានក្នុងស្រុកផងដែរ។ កញ្ញា ចិន្ដា ដូរី ដំបូងឡើយត្រុវបានគេស្គាល់ថាគ្រាន់តែជា បុគ្កលិកបំរើការងារក្នុងយន្ដហោះម្នាក់តែប៉ុណ្ណោះ ខណៈដែលកញ្ជា ក៏ធ្លាប់ជានិស្សិតមួយរូប ​ដែលបាន​បញ្ចប់​ការ​សិក្សា​ផ្នែកបដិសណ្ឋារកិច្ច និង​ទេសចរណ៍។ កន្លងមក​ក្នុងកំលុងពេលជាអ្នកបំរើការ ចិន្ដា ដូរី ក៏បានខិតខំប្រឹងប្រែងស្រាវជ្រាវ ទំនាក់ទំនង សិក្សារៀនសូត្រ ជាមួយ នឹង Pilot បរទេសជាច្រើនឆ្នាំ​ទម្រាំបានក្លាយខ្លួន ជា អាកាសយានាយកាទី១នៅកម្ពុជា។

គូសបញ្ជាក់ផងដែរថា មិនត្រឹមតែមហាជនតែប៉ុណ្ណោះទេដែលមានការដោតសរសើរ សូម្បីតែខាងក្រសួងកិច្ចការនារី ក៏ចូលរួមអបអរសាទរ ដល់គាត់ផងដែរ។

 

ដោយ៖ អឿ អ៊ុយ

Related Articles