We TV Cambodia

នាយករដ្ឋមន្ត្រី​​អេស្វាទីនី បានទទួលមរណភាពហើយ​ ក្រោយឆ្លងកូវិដ១៩

នាយករដ្ឋមន្ត្រី​​អេស្វាទីនី បានទទួលមរណភាពហើយ​ ក្រោយឆ្លងកូវិដ១៩

លោក Ambrose Dlamini នាយករដ្ឋមន្រ្តីប្រទេសអេស្វាទីនី ដែល​ធ្វើតេស្តវិជ្ជមាន​ជំងឺកូវីដ១៩កាលពី ៤សប្តាហ៍មុន បានទទួលមរណភាពក្នុង​វ័យ ៥២ឆ្នាំ បន្ទាប់ពីរូបលោកត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ យ៉ាងណាមិញ ឧបនាយករដ្ឋមន្រ្តី លោក Themba Masuku បានបញ្ជាក់ថា លោក Dlamini ត្រូវបាន​​បញ្ជូនទៅអាហ្វ្រិកខាងត្បូងកាលថ្ងៃទី ១ ខែធ្នូ ដើម្បីធ្វើការព្យាបាលនិងតាមដានជំងឺឱ្យបានដិតដល់ ប៉ុន្តែ ជាអកុសល​ ដោយសារ​​ជំងឺ​ធ្ងន់ធ្ងរពេក លោកក៏បានទទួលមរណភាព កាលពីថ្ងៃអាទិត្យមិ្សលមិញនេះ។ គួរជម្រាបផងដែរថា បច្ចុប្បន្ន​អេស្វាទីនី ដែលជាប្រទេសមានប្រជាជនប្រមាណ ១.២លាននាក់  ​បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន ៦,៧៦៨​នាក់  ដោយក្នុងនោះ មានអ្នកស្លាប់ចំនួន ១២៧នាក់។

 

អត្ថបទដោយ ពិសី

Related Articles