We TV Cambodia

ធ្វើបែបណា ដើម្បីកំណត់តម្លៃអចលនទ្រព្យរបស់អ្នក ឲ្យត្រូវតាមទីផ្សារ​?

ធ្វើបែបណា ដើម្បីកំណត់តម្លៃអចលនទ្រព្យរបស់អ្នក ឲ្យត្រូវតាមទីផ្សារ​?

អចលនទ្រព្យ៖ បើអ្នកមានអចលនទ្រព្យសម្រាប់លក់ មិនថា ដី ផ្ទះ ឬកន្លែងអាជីវកម្មផ្សេងៗនោះទេ អ្នកតែង ពិបាកសម្រេចចិត្ដក្នុងការកំណត់តម្លៃឲ្យសមស្របទៅនឹងទីផ្សារ អាចខ្ពស់ពេក អាចធូថ្លៃពេក វានឹងធ្វើឲ្យអ្នកមានការលំបាក នៅពេលក្រោយ។​ដោយហេតុ បើធូថ្លៃពេក អ្នកនឹងស្ដាយក្រោយ ហើយថ្លៃពេក អត់មានឈ្មួញ ហ៊ានទិញនោះទេ។

ចំណេះដឹងមួយផ្នែកតួច អាចធ្វើឲ្យអ្នកមានការយល់ដឹង ខ្លះៗអំពីវិស័យជួញដូរអចលនទ្រព្យ ដោយឡែក ជាក់ស្ដែង​ ប្រសិនជាអ្នកមានដី លក់ ដំបូងអ្នកអាច សិក្សាទីផ្សារជាមុនសិន។ ការសិក្សាទីផ្សារ​គឺជាចំណុចសំខាន់​ដែលម្ចាស់អចនលទ្រព្យ ត្រូវតែគិត មុនពេលសម្រេចចិត្ដលក់ទៅឲ្យឈ្មួញ។ ដើម្បីសិក្សាទីផ្សារឲ្យមានលក្ខណៈត្រឹមត្រូវ ម្ចាស់អចលនទ្រព្យ ត្រូវស្វែងយល់អំពីភូមិសាស្ដ្រ ត្រូវប្រមូលបានទិន្ន័យ​ទាំងឡាយឲ្យបានច្បាស់ទាក់ទងការលក់ចេញ ទិញចូល ក្នុងតំបន់នោះ ត្រូវដឹងពីតម្រូវការជាក់ស្ដែង​ចាំបាច់​ ។ បន្ទាប់ពីអ្នកអាចដឹងបាននូវ​ ព័ត៌មានក្នុងតំបន់ ហើយ​អ្នកក៏អាច​ ដឹងបន្ថែមពី តំបន់ផ្សេង អំពីទម្រង់​អចលនទ្រព្យស្រដៀង គ្នា​ដែលបានលក់ចេញ។ ការគ្របគ្រងទិន្ន័យបានក្នុងដៃពិតប្រាកដ នឹងអាចធ្វើឲ្យម្ចាស់អចលនទ្រព្យ ងាយស្រួលក្នុងការ ធ្វើការប្រៀបធៀប ក៏ដូចជាវាយតម្លៃ ឲ្យត្រូវតាមទីផ្សារ ឬអាចបានថ្លៃជាងបន្ដិចតួច​ ក៏ថាបាន។

ម្ចាស់អចលនទ្រព្យ ក៏អាចធ្វើការវាយតម្លៃបានដោយខ្លួនឯងបានយ៉ាងច្បាស់លាស់ តែប្រសិនជា ម្ចាស់អចលនទ្រព្យ មិនមានភាពច្បាស់លាស់ ជាមួយនឹងព័ត៌មានទេ​នោះ ការសម្រេចចិត្ដ​វាយតម្លៃ អាចថ្លៃ ជាង អាចទាបជាង ធ្វើឲ្យពិបាក​ដល់លទ្ធផលចុងក្រោយ។

អត្ថបទដោយ៖ អឿ អ៊ុយ

ប្រភព៖ ក្នុងស្រុក

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *