ផ្កាកុលាប គឺជារុក្ខជាតិដែលគេយកវាសម្រាប់មកដាំដើម្បីធ្វើជាសួនច្បារលម្អផ្ទះ កន្លែងកម្សាន្ត និងធ្វើជាបាច់ផ្កាសម្រាប់មនុស្សជាទីស្រលាញ់។ បុន្តែរុក្ខជាតិនេះវាក៏ជាឱសថមួយយ៉ាងពូកែផងដែរ។ ខាងក្រោមនេះគឺជារបៀបប្រើប្រាស់រុក្ខជាតិនេះ៖
១. ផ្នែកប្រើប្រាស់
ប្រើឬស ស្លឹក និងជាពិសេសផ្កា។
២. រសជាតិ
ផ្អែមឡែមៗ ធាតុក្តៅមធ្យម។
៣. សមាសធាតុគីមី
ក្នុងផ្កាមានជាតិប្រេង ពី 0.013 ទៅ 15% សំខាន់មានជាតិ Citronellol 23,89%,Geraniol 12,78%, Phenethyl alcol 16,36%, Slearoptenes 22%
៤. ការព្យាបាល
ផ្កាៈ ព្យាបាល រដូវមិនទៀត ឈឺពោះពេលមករដូវ កើតបូស និងរលាកស្បែកមានខ្ទុះ ម្រេញ។
ឬសៈ ព្យាបាល របួសបើកទង្កិច ធា្លកស ហូទឹកកាមពេលយប់។
៥. កម្រិត និង របៀបប្រើប្រាស់
ផ្កាៈ ពី 2 ទៅ 10g ឆុងទឹកផឹកក្នុង១ថ្ងៃ។
ឬសៈពី 10 ទៅ 15g ឆុងទឹកផឹកក្នុង១ថ្ងៃ។
ហាមប្រើសម្រាប់ស្រ្តីមានផ្ទៃពោះ (ចំពោះផ្កា)។
អត្ថបទដោយ៖ ពិសី
