We TV Cambodia

ធ្លាប់រៀបការ១០ដងរួចទៅហើយ តែស្រ្ដីវ័យ៥៦ឆ្នាំរូបនេះ ប្ដេជ្ញាថានិងបន្ដរៀបការទៀត រហូតដល់រកបានបុរសដែលសាកសមម្នាក់

ធ្លាប់រៀបការ១០ដងរួចទៅហើយ តែស្រ្ដីវ័យ៥៦ឆ្នាំរូបនេះ ប្ដេជ្ញាថានិងបន្ដរៀបការទៀត រហូតដល់រកបានបុរសដែលសាកសមម្នាក់

នៅសហរដ្ឋអាមេរិក ស្ត្រីម្នាក់ឈ្មោះថា Cassey  អាយុ៥៦ឆ្នាំ ធ្លាប់ឆ្លងកាត់ការរៀបអាពាហ៍ពិពាហ៍១០ដងរួចមក បានប្ដេជ្ញាថានឹងបន្ដការស្វែងរកបុរសម្នាក់ដែលសាកសមជាមួយនឹងគាត់។ កាលពីថ្មីៗនេះ អ្នកស្រី Cassey បានបង្ហាញខ្លួននៅក្នុងកម្មវីធីជជែកមួយ ដែលរៀបចំឡើងដោយលោកវេជ្ជបណ្ឌិត Phil ហើយអ្នកស្រីបានរៀបរាប់ឲ្យដឹងថា បុរសទីមួយដែលគាត់រួមរស់ជាមួយបានយូរជាងគេ គឺរយៈពេល៨ឆ្នាំ និងរយៈពេលខ្លីជាងគេបំផុត គឺត្រឹមតែ៦ខែ។

ជាធម្មតាគាត់តែងតែសម្រេចចិត្តលែងលះ នៅពេលដែលគាត់មានអារម្មណ៍ថារស់នៅមិនចុះសម្រុង និងមិនអាចបន្ដទៀតបាន ហើយភាគច្រើនគាត់ គឺជាអ្នកដែលនិយាយពាក្យបែកមុនជានិច្ច។ យ៉ាងណាមិញ អ្នកស្រី Cassey នៅតែរក្សាជំហរមិនបញ្ឈប់ជីវិតអាពាហ៍ពិពាហ៍ត្រឹមនេះឡើយ បើទោះបីជាត្រូវរៀបអាពាហ៍ពិពាហ៍ប៉ុន្មានដងទៀត ឬត្រូវរង់ចាំយូរប៉ុណ្ណាទៀតក៏ដោយ។

ប្រែសម្រួលដោយ៖​ ពិសី

Related Articles