We TV Cambodia

ធ្លាប់តែឃើញគេលក់បង្កង និងកង្កែប ឥឡូវសាច់ក្រពើក៏មានដាក់លក់លើអនឡាញដែរ

ធ្លាប់តែឃើញគេលក់បង្កង និងកង្កែប ឥឡូវសាច់ក្រពើក៏មានដាក់លក់លើអនឡាញដែរ

បច្ចុប្បន្នវិស័យអនឡាញមានការរីកលូតលាស់ខ្លាំង ហើយអាជីវកម្មជាច្រើនបានចាប់ផ្ដើមផ្លាស់ប្ដូរមកលក់លើអនឡាញ និងបណ្ដាញសង្គមវិញម្ដង ដោយភាគច្រើនយើងឃើញមាន ការលក់គ្រឿងសំអាង, សម្លៀកបំពាក់, លក់បង្កង, មាន់ និងកង្កែបជាដើម។

ប៉ុន្តែថ្មីៗនេះ មានអាជីវកម្មអនឡាញមួយដែលទើបនឹងលេចមុខ និងមិនធ្លាប់មានពីមុនឡើយគឺ លក់សាច់ក្រពើតាមអនឡាញ នេះបើយោតាមការបង្ហោះលក់របស់ហ្វេសប៊ុកផេកមួយដែលមានឈ្មោះថា ហេងហេង-លក់ក្រពើសាច់ ដែលបានបង្ហោះលក់សាច់ក្រពើនៅលើបណ្ដាញសង្គមហ្វេសប៊ុក។

ជាមួយគ្នានេះ វាបានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះកន្លងមកគេមិនដែលឃើញមានអាជីវកម្មបែបនេះមានលក់នៅតាមអនឡាញនោះទេ ហើយសូម្បីតែការលក់នៅខាងក្រៅក៏មិនសូវមានដែរ ពោលគឺមានលក់តែតាមកន្លែងដែលចិញ្ចឹមមួយចំនួនតូចប៉ុណ្ណោះ។

ទោះជាយ៉ាងណា យើងមិនទាន់អាចបញ្ជាក់បាននៅឡើយទេថា មូលហេតុអ្វីដែលជម្រុញឲ្យអាជីវកម្មប្រភេទនេះលេចមុខឡើងនៅលើទីផ្សារអនឡាញ ហើយមានច្បាប់ហាមឃាត់ស្ដីពីការលក់សាច់ក្រពើនេះដែរ ឬទេ?

អត្ថបទដោយ៖ Nevin

Related Articles