We TV Cambodia

ធ្លាប់ឆ្ងល់អត់!! តើបង្កងចិញ្ចឹមទឹកសាបមានរសជាតិដូចបង្កងធម្មជាតិដែរ ឬទេ?

ធ្លាប់ឆ្ងល់អត់!! តើបង្កងចិញ្ចឹមទឹកសាបមានរសជាតិដូចបង្កងធម្មជាតិដែរ ឬទេ?

រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រជាជនកម្ពុជាជាច្រើនបានបង្វែរពីការធ្វើកសិកម្មដោយការដាំបន្លែ និងចិញ្ចឹមមាន់ទាតាមបែបធម្មតា មកជាការចិញ្ចឹមបង្កងទឹកសាបវិញម្ដង ដែលជាអាជីវកម្មថ្មីក្នុងប្រទេសកម្ពុជា ប៉ុន្តែវាស្ទើរតែក្លាយជារឿងធម្មតាសម្រាប់ប្រទេសជៀនលឿនជាងយើងមួយចំនួនដូចជា ថៃ និងវៀតណាមជាដើម។

មិនតែប៉ុណ្ណោះ បង្កងប្រភេទនេះអាចលក់បានក្នុងតម្លៃថ្លៃទៀតផង ដោយក្នុងមួយគីឡូអាចលក់បានពី ១៥ដុល្លារ ទៅ ៣០ដុល្លារឯណោះ ប៉ុន្តែតើអ្នកធ្លាប់ឆ្ងល់ទេថា តើបង្កងប្រភេទនេះមានរសជាតិដូចបង្កងធម្មជាតិដែរ ឬអត់?

បើតាមលោក ព្រំ វ៉ាត ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងក្នុងស្រុកអង្គរបុរី ខេត្តតាកែវ បានប្រាប់ឲ្យដឹងថា បង្កងចិញ្ចឹមទឹកសាបនេះ ចិញ្ចឹមតាមបែបធម្មជាតិ ដោយស៊ីចំណីមានដូចជាខ្យង ត្រី និងចំណីកែច្នៃបែបធម្មជាតិជាដើម។ ចំណេករសជាតិវិញ គឺឆ្ងាញ់ដូចបង្កងធម្មជាតិពិតៗអីចឹងដែរ។

ម្ចាស់កសិដ្ឋានរូបនេះ បានបន្ថែមថា ការចិញ្ចឹមបង្កងទឹកសាបមានរយៈពេល ៧ខែទៅ ៨ខែទើបអាចលក់បាន ដោយបង្កងប្រភេទលេខ១ លក់បានតម្លៃ ១២ម៉ឺនរៀលក្នុងមួយគីឡូក្រាម, លេខ២ លក់បាន ៨ម៉ឺនរៀលក្នុងមួយគីឡូក្រាម និងលេខ៣ លក់បានតម្លៃពី ៦ម៉ឺនទៅ ៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

សូមបញ្ជាក់ថា លោក ព្រំ វ៉ាត ចាប់ផ្តើមចិញ្ចឹមបង្កងចាប់តាំងពីឆ្នាំ២០០៧ មកម្លេះ ដោយមកដល់បច្ចុប្បន្នមានចំនួន ១០ស្រះ លើផ្ទៃដីចំនួន ៤,៥ហិកតា និងអាចទទួលទិន្នផលបានជិត ៣តោនក្នុងមួយស្រះ ហើយក្នុង១ឆ្នាំៗលោកអាចទទួលបានប្រាក់ចំណេញចន្លោះពី ៤ម៉ឺនទៅ ៥ម៉ឺនដុល្លារឯណោះ។

អត្ថបទដោយ៖ Nevin

Related Articles