We TV Cambodia

ធ្ងន់ធ្ងរហើយ!! ឯកឧត្តម ឃួង ស្រេង ដាក់កំហិតឲ្យអភិបាលខណ្ឌទាំង១៤ យកសំរាមចេញពីខណ្ឌឲ្យបាន

ធ្ងន់ធ្ងរហើយ!! ឯកឧត្តម ឃួង ស្រេង ដាក់កំហិតឲ្យអភិបាលខណ្ឌទាំង១៤ យកសំរាមចេញពីខណ្ឌឲ្យបាន

គិតមកទល់ពេលនេះ មានរយៈពេល ១១ថ្ងៃហើយ ដែលកម្មករប្រមូលសំរាមក្រុមហ៊ុន ស៊ិន ទ្រី មិនព្រមចូលធ្វើការ ហើយក៏មិនទាន់មានដំណោះស្រាយសមស្របណាមួយនៅឡើយដែរ ខណៈដែលសំរាមកំពុងក្លាយជាបញ្ហាប្រឈមខ្លាំងចំពោះប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី១២ ម្សិលមិញនេះ រដ្ឋបាលរាជធានីភ្នំពេញបានបើកកិច្ចប្រជុំបញ្ហាប្រមូលសំរាមក្នុងរាជធានីភ្នំពេញអំឡុងពេលដែលកម្មករ កម្មការិនី ក្រុមហ៊ុនស៊ិន ទ្រី ធ្វើកូដកម្មមិនចេញប្រមូលសំរាម។

ក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់កំហិតឱ្យអភិបាលខណ្ឌទាំង១៤ ខិតខំប្រឹងប្រែងប្រើប្រាស់ឱ្យអស់លទ្ធភាពមធ្យោបាយ ក្រោមកិច្ចសហការជាមួយភាគីពាក់ព័ន្ធ ធ្វើយ៉ាងណាដឹកជញ្ជូនយកសំរាមចេញពីក្នុងរាជធានីភ្នំពេញទៅកាន់ទីលានចាក់សំរាមឱ្យបានគ្រប់ខណ្ឌ ដោយប្រើប្រាស់គ្រប់យន្តការគ្រប់រូបភាពទាំងអស់៕

អត្ថបទដោយ៖ Nevin

Related Articles