We TV Cambodia

ធ្ងន់ធ្ងរណាស់!! បុគ្គលិកក្នុងវិស័យអាកាសចរណ៍ជាង ៤៦លាននាក់កំពុងគ្មានការងារធ្វើ

ធ្ងន់ធ្ងរណាស់!! បុគ្គលិកក្នុងវិស័យអាកាសចរណ៍ជាង ៤៦លាននាក់កំពុងគ្មានការងារធ្វើ

វិស័យអាកាសចរណ៍ត្រូវបានចាត់ចូលជាវិស័យមួយដែលរងគ្រោះធ្ងន់ធ្ងរជាងគេក្នុងកំឡុងវិបត្តិកូវីដ១៩ នេះ ដោយសារតែប្រទេសជាច្រើនបានសម្រេចបិទជើងហោះហើរ និងបិទការចេញចូលប្រទេសរបស់ខ្លួនជាដើម។

យោងតាមរបាយការណ៍មួយដែលស្រាវជ្រាវដោយអង្គការឧស្សាហកម្មដែនអាកាស (ATAG) បានឲ្យដឹងថា បុគ្គលិកក្នុងក្រុមហ៊ុនអាកាសចរណ៍ប្រមាណ ៤៦លាននាក់នៅទូទាំងពិភពលោកបានបាត់បង់ការងារធ្វើ ខណៈដែលចំនួនអ្នកបម្រើការក្នុងវិស័យនេះមានប្រមាណ ៨៨លាននាក់។

របាយការណ៍ដដែលនេះបានបញ្ជាក់ទៀតថា បើស្ថានភាពមិនមានភាពល្អប្រសើរឡើងវិញទេ ចំនួនអ្នកបាត់បង់ការងារនឹងកើនឡើងលើសនេះទៅទៀត។ មិនតែប៉ុណ្ណោះ វិស័យផ្សេងៗដែលមានទំនាក់ទំនងជាមួយវិស័យអាកាសចរណ៍ក៏នឹងរងគ្រោះធ្ងន់ផងដែរដូចជា ក្រុមហ៊ុនលក់ទំនិញដែលមានសង្វាក់ផលិតកម្មតាមផ្លូវអាកាស និងអាជីវកម្មក្នុងវិស័យទេសចរណ៍ផងដែរ។

សូមជម្រាបថា គិតមកទល់ពេលនេះមានក្រុមហ៊ុនអាកាសចរណ៍ជាច្រើនបានសម្រេចកាត់បន្ថយបុគ្គលិកជាបណ្ដោះអាសន្ន និងមួយចំនួនទៀតឈានដល់ការប្រកាសក្ស័យធនផងក៏មាន ដោយសារតែពួកគេមិនអាចរ៉ាប់រងការចំណាយយ៉ាងច្រើន និងដែលគ្មានចំណូលចូលមកវិញសោះនោះ។

អត្ថបទដោយ៖ Nevin

Related Articles