We TV Cambodia

ធុញនិងការខូចសម្ភារះ​ ដោយសារ​សត្វកណ្ដុរមែនទេ?​ តោះមកដឹងពីវិធី កម្ចាត់សត្វចង្រៃនេះ!

ធុញនិងការខូចសម្ភារះ​ ដោយសារ​សត្វកណ្ដុរមែនទេ?​ តោះមកដឹងពីវិធី កម្ចាត់សត្វចង្រៃនេះ!

អ្នកប្រហែលជាមិនមានអារម្មណ៏ល្អទេ ក្នុងការឃើញសម្ភារះ​ ឬរបស់របរ​ ដូចជាសម្លៀកបំពាក់ និងស្បែកជើងរបស់ខ្លួន​ ត្រូវខូចខ្ទេចខ្ចីដោយសារ ការកកេររបស់សត្វកណ្ដុរនោះ។ អ្នកអាចសាកល្បងវិធី ខាងក្រោមនេះដើម្បីទទួលបានប្រសិទ្ធភាព​ ដោយមិនចាំបាច់ប្រើថ្នាំបំពុល ដែលធ្វើឪ្យប៉ះបាល់ដល់សុខភាពអ្នកដូចគ្នា៖

វិធី​ទី​១​៖ អ្នក​ប្រាកដជាមាន​ការភ្ញាក់ផ្អើល ជាមួយ​នឹង​ការប្រើ​ប្រភេទ​ភេសជ្ជៈ​ដែល​មាន​ជាតិ​ហ្គាស ( ទឹកក្រូច ឬ​ទឹក​សូ​ដា​ផ្អែមៗ ) យក​មក​កំចាត់​សត្វ​កណ្តុរ​។  អ្នក​គ្រាន់តែ​យក​កូនចាន​មួយ មកចាក់​ទឹកក្រូច ហើយ​ទុក​ចោល​នៅ​កន្លែង​ដែល​ពួក​វា​ចូល​ចិត្ត​នៅ ក្នុង​ពេល​យប់​។ ហើយ​បើ​វា​ពិតជា​បាន​ផឹក​វា នោះ​អ្នកនឹង​ឃើញ ពួក​វា​ដេកស្លាប់​នៅក្នុង​ព្រឹកស្អែក​ជាមិនខាន​ ដោយសារតែពួកវា​​​មិនអាច ភើបាន។

វិធី​ទី​២​៖ អ្នក​គ្រាន់តែ​រៀបចំ​ល្បាយ​ស្មើរ​គ្នា​មួយ​រវាង​ម្ស៉ៅស្អិត និង​អំបិល​មួយ​ស្លាបព្រា​បាយ​។ ហើយ​ដាក់​វា​ចូលទៅ​ក្នុង​កូនចាន​មួយ ដោយ​ត្រូវ​ដាក់​កូនចាន​មួយទៀត​ដែល​មាន​ទឹក ។ នៅពេល​ដែល​កណ្តុរ​ស៊ី​ល្បាយ​ស្ងួត​នេះ ពួកវា​នឹង​ស្រេកទឹក ហើយ​វា​នឹង​ផឹកទឹក​នៅ​ចាន​ជិត​នោះ​។ ជា​លទ្ធផល​វា​នឹង​ធ្វើឲ្យ​ម្ស៉ៅ​ដែល​នៅក្នុងពោះ​ទៅ​ជាកក ដែល​អាច​ធ្វើឲ្យ​ពួក​វា​ស្លាប់បាន​។​

វិធី​ទី​៣ ៖ អ្នក​អាច​ប្រើ​វិធី​បន្លាច​ពួកវា​។ អ្វី​ដែល​អ្នក​ត្រូវការ​នោះ​គឺ​សត្វ​ឆ្កែ ឬ​សត្វ​ឆ្មា​រ​។ នេះ​គឺជា​វិធី​ដ៏​មាន ប្រសិទ្ធភាព​មួយ​ដោយសារ​តែ​សត្វ​ឆ្មា​រ គឺជា​អ្នក​ពិឃាដ​កណ្តុរ​ដ៏​ពូកែ​មួយ ៕

ប្រែសម្រួលដោយ៖​ ពិសី

Related Articles