We TV Cambodia

ធុញទ្រាន់និងការពាក់វែនតាណាស់មែនទេ? តោះមកដឹងពីអាហារដែលជួយការពារភ្នែកពីការម៉ាញូប

ធុញទ្រាន់និងការពាក់វែនតាណាស់មែនទេ? តោះមកដឹងពីអាហារដែលជួយការពារភ្នែកពីការម៉ាញូប

ធុញទ្រាន់និងការពាក់វែនតាណាស់មែនទេ? តោះមកដឹងពីអាហារដែលជួយការពារភ្នែកពីការម៉ាញូប

យើងគ្រប់គ្នាបានដឹងហើយថា ភាពស្រវាំងភ្នែក ជាហេតុធ្វើឱ្យប្រើប្រាស់វ៉ែនតាជំនួយក្នុងការមើល។ ហេតុដូចនេះហើយ គួរតែស្វែងយល់អំពីបញ្ហាទាំងនេះ ដើម្បីកុំឲ្យប្រឈមជាមួយនឹងបញ្ហាស្រវាំងភ្នែក។ ​របបអាហារ គឺជារឿងសំខាន់បំផុត សម្រាប់ជួយឲ្យជៀសផុតពីបញ្ហាស្រវាំងភ្នែកបាន។ ខាងក្រោមនេះ ជាអាហារយ៉ាងល្អសម្រាប់សុខភាពភ្នែកដូចជា៖

១,ការ៉ុត៖ ការ៉ុត សម្បូរទៅដោយវីតាមីន A​  សម្រាប់ជំនួយដល់សុខភាពភ្នែក និងធ្វើការការពារ ប្រឆាំងជាមួយជំងឺភ្នែក និងការឆ្លងមេរោគ។

២,ផ្លែ berries៖  វាមានផ្ទុកនៅវីតាមីន C ដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរបស់រាងកាយ និងបន្ថែមសមត្ថភាពកោសិកាក្នុងការស្រូបយកជាតិដែក។ វីតាមីន C មានលក្ខណៈពិសេសក្នុងការបង្ការជំងឺភ្នែកឡើងបាយ។

៣,ស្ពៃក្តោប៖ ជាប្រភេទអាហារដែលមានគុណប្រយោជន៍បំផុត សម្រាប់ជំនួយប្រព័ន្ធនៅក្នុងរាងកាយបានល្អ។ គ្រូពេទ្យបាននិយាយថា ស្ពៃក្តោប ក៏ស្ថិតនៅក្នុងបញ្ជីអាហារដែលអាចធ្វើឲ្យភ្នែកមានសុខភាពល្អ ព្រោះវាសម្បូរទៅដោយសារជាតិ lutein និង zeaxanthin សម្រាប់ប្រឆាំងអុកស៊ីតកម្ម និងជួយទប់ស្កាត់អុកស៊ីតកម្មនៅក្នុងកញ្ចក់ភ្នែក ។

៤,សណ្តែកបណ្ដុះ៖ សណ្តែក ជួយការពារផលប៉ះពាល់នៃពន្លឺខាងក្រៅ និងជំនួយឲ្យភ្នែកមើលឃើញច្បាស់ល្អ។

ប្រែសម្រួលដោយ៖ ពិសី

Related Articles