We TV Cambodia

ធាតុផ្សំសំខាន់ៗ ៤ យ៉ាង ដើម្បីទទួលបានភាពជោគជ័យក្នុងការវិនិយោគ

ធាតុផ្សំសំខាន់ៗ ៤ យ៉ាង ដើម្បីទទួលបានភាពជោគជ័យក្នុងការវិនិយោគ
​​                                                                                                           

ដោយ៖ ស្រីពេជ្រ

នៅយុគសម័យថ្មីនេះ ការវិនិយោគស្ទើរគ្រប់វិស័យបាននឹងកំពុងរីកដុះដាលនៅកម្ពុជាយើងនេះ។ពិតណាស់ គ្រប់ការវិនិយោគមិនមែនសុទ្ធតែជោគជ័យគ្រប់ពេលនោះទេ ព្រោះយើងដឹងហើយថា ការរកស៊ីជួញដូរ អាជីវកម្មគ្រប់ធន់ ហានិភ័យតែងនៅនឹងមុខយើងជានិច្ច ហើយអ្នកនិងដួលបើអ្នកធ្វេសប្រហែសតែបន្តិច។ ដូច្នេះហើយ ក្នុងនាមជាអ្នកវិនិយោគ ឬជំនួញជួញដូរ គួរយល់ដឹងពី គន្លឹះមួយចំនួនដើម្បីទទួលបានជោគជ័យក្នុងការវិនិយោគ។

នេះបើតាម លោក ង៉េត ជូ អ្នកឯកទេសហិរញ្ញវត្ថុ និងការវិនិយោគ បានលើកឡើងថា ធាតុផ្សំសំខាន់ៗ៤យ៉ាង ដើម្បីទទួលបានភាពជោគជ័យក្នុងការវិនិយោគនោះគឺ៖

១) មានភាពអត់ធ្មត់៖ “ភាពអត់ធ្មត់” គឺជាមេរៀនដែលអ្នកវិនិយោគវ័យក្មេង ឬខ្វះបទពិសោធន៍ត្រូវរៀនសូត្រ។ ពួកគេរមែងចង់បានលទ្ធផលភ្លាមៗ។ ដើម្បីទទួលបានភាពជោគជ័យត្រូវការពេលវេលាយ៉ាងតិចក៏១០-១៥ឆ្នាំដែរ។

២) កុំឆាប់ផ្តល់រង្វាន់ខ្លួនឯង៖ គួរយកផលចំណេញដែលទទួលបានទៅវិនិយោគបន្ត។ មនុស្សជាច្រើនតែងដកផលចំណេញទៅចាយវាយដើម្បីជាការអោយរង្វាន់ខ្លួនឯង។

៣) បន្ថែមគ្រាប់ពូជជានិច្ច៖ ត្រូវចេះសន្សំប្រាក់ខែ និងប្រភពចំណូលផ្សេងៗដើម្បីបង្កើនទុនវិនិយោគបន្ថែម។ យ៉ាងហោចណាស់ក៏គួរតែសន្សំអោយបាន៥០%នៃប្រាក់ខែដែលរកបានដោយលំបាកដែរ។

៤) ដុសខាត់បញ្ញាជាប់ជាប្រចាំ៖ មិនត្រូវមោទនភាពនឹងភាពជោគជ័យឬចំណេះដឹងដែលខ្លួនមាននោះទេ។ ត្រូវខិតខំរៀនសូត្រ និងស្រាវជ្រាវចំណេះដឹងថ្មីៗជាប់ជាប្រចាំ៕

 

Related Articles