រូបភាពឯកសារ
ភ្នំពេញ៖ ថ្មីៗនេះផេកហ្វេសប៊ុកជាផ្លូវការរបស់ធរនាគាជាតិនៃកម្ពុជា បានចុះផ្សាយបង្ហាញជាផ្លូវការពីប្រទេសភាគីដៃគូវិនិយោគ ជាមួយកម្ពុជា ដែលមានទឹកប្រាក់សរុបដល់ទៅ ៣៣,១ប៊ីលានដុល្លារអាមេរិក នេះដោយគិតត្រឹមត្រីមាសទីបី ក្នុងឆ្នាំ២០១៩។
ប្រទេសដែលជាដៃគូភាគីវិនិយោគផ្ទាល់ជាមួយកម្ពុជា ភាគច្រើនមានប្រភពពីប្រទេសក្នុងតំបន់អាស៊ីភាគខាងកើត រួមមាន ៖ ១.ចិន ២៩% ២.កូរ៉េខាងត្បូង ១១% ៣.ហុងកុង ៩% ៤.វៀតណាម ៧% ៥.សិង្ហបុរី ៦% ៦.ជប៉ុន ៦% ៧.តៃវ៉ាន់ ៦% ៨.ម៉ាឡេស៊ី ៥% ៩.ថៃ ៥% ១០.ចក្រភពអង់គ្លេស ៣% និងប្រទេសផ្សេងទៀត ១៤%។
ដោយ៖ អឿ អ៊ុយ
ប្រភព៖ ហ្វេសប៊ុក
