We TV Cambodia

ធនាគារ RHB Bank របស់ម៉ាឡេស៊ី ប្រកាសតែងតាំង CEO ថ្មី នៅកម្ពុជា

ធនាគារ RHB Bank របស់ម៉ាឡេស៊ី ប្រកាសតែងតាំង CEO ថ្មី នៅកម្ពុជា

ធនាគារធំលំដាប់ទី៤របស់ម៉ាឡេស៊ី RHB បានប្រកាសតែងតាំង CEO ថ្មី លោក Wong Kee Poh គ្រប់គ្រង សាខានៅកម្ពុជា ដែលត្រូវចាប់ផ្ដើមចូលកាន់តំណែង កាលពីថ្ងៃទី១ ខែកញ្ញាកន្លងទៅ។

លោក Wong Kee Poh គឺជាបុគ្គលមួយរូបដែលមានបទពិសោធន៍ជាង ៣៤ ឆ្នាំនៅក្នុងវិស័យ​ធនាគារ និង បានកាន់តំណែងជាអ្នកដឹកនាំជាន់ខ្ពស់ជាច្រើនកន្លែង នៅក្នុងស្ថាប័នផ្នែកហិរញ្ញវត្ថុដែលបានបង្កើតឡើង និងដំណើរការយ៉ាងរលូន ក្នុងប្រទេសម៉ាឡេស៊ី។ ជាមួយនឹងបទពិសោធន៍ យ៉ាងចាស់ឆ្នាំ លោក Wong Kee Poh ក៏មានសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងធុរកិច្ចពីសាកលវិទ្យាល័យ Lansbridge សាកលវិទ្យាល័យ New Brunswick ប្រទេសកាណាដា និ ងបរិញ្ញាបត្រសេដ្ឋកិច្ចពីសាកលវិទ្យាល័យម៉ាឡាយ៉ា។

ធនាគារ RHB Bank Group ជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុចម្រុះធំជាងគេទី ៤ នៅប្រទេសម៉ាឡេស៊ីដែលមានទ្រព្យសម្បត្តិចំនួន ៦២ ពាន់លានដុល្លារ ហើយស្ថាប័នមួយនេះបានពង្រីកខ្លួនសាខានៅក្នុងប្រទេសចំនួន ១០ ទូទាំងអាស៊ាន និង ទីក្រុងហុងកុង។

ធនាគារ RHB Bank Group បានចូលខ្លួនមកប្រទេសកម្ពុជាក្នុងឆ្នាំ ២០០៨ ហើយក៏ បានក្លាយជាស្ថាប័នហិរញ្ញវត្ថុធំ មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្នធនាគារធនាគារ RHB Bank មានសាខានៅភ្នំពេញ សៀមរាប បាត់ដំបង និង ព្រះសីហនុ។

ប្រែសម្រួលដោយ៖ Stince

Related Articles