We TV Cambodia

ធនាគារ PPC Bank និង ក្រុមហ៊ុន True Money ចាប់ដៃគ្នា​ ដើម្បីសម្រួលសេវាបង់ប្រាក់ កម្ចី

ធនាគារ PPC Bank និង ក្រុមហ៊ុន True Money ចាប់ដៃគ្នា​ ដើម្បីសម្រួលសេវាបង់ប្រាក់ កម្ចី

ធនាគារ PPCBank និងក្រុមហ៊ុនភ្នាក់ងារ បញ្ញើប្រាក់បាន ចុះអនុសារណៈយោគយល់ និង សហការផ្ដល់នូវសេវា ទូទាត់ប្រាក់កម្ចី កាលពីថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ។

ធនាគារ PPCBank គឺជាស្ថាប័នធនាគារយ៉ាងធំមួយ ដែលមានប្រជាប្រិយភាព នៅក្នុងប្រទេសកម្ពុជា មិនត្រឹមតែប៉ុណ្ណោះ​ ស្ថាប័ណហិរញ្ញវត្ថុមួយនេះ ក៏បានកំពុង​តែ ពង្រីកខ្លួនសាខាតាមបណ្ដាខេត្ដ ជាច្រើនកន្លែង ក្នុងប្រទេសកម្ពុជា។ ដោយសម្លឹងមើលឃើញនូវចក្ខុវិស័យវែងឆ្ងាយ និងដើម្បីសម្រួលដល់​អតិថិជនរបស់ខ្លួន ធនាគារបានសម្រេចចាប់ដៃគូជាមួយភ្នាក់ងារ True Money ដែលបច្ចុប្បន្នក៏កំពុងតែ ពង្រីកខ្លួនជាច្រើនសាខាក្នុងប្រទេសកម្ពុជាផងដែរ។

ភាគីធនាគារ PPCBank បានលើកឡើងថា៖ យើងនៅតែត្រូវរក្សាគម្លាតសង្គម និងដើម្បីជៀសផុតពីការរងផលប៉ះពាល់ពីជំងឺកូវីដ-19 អតិថិជន នឹងមានភាពងាយស្រួលក្នុងការសងប្រាក់កម្ចីរបស់ពួកគេត្រលប់ទៅ PPCBankវិញតាមរយៈកម្មវិធីទូរស័ព្ទ TrueMoney ឬភ្នាក់ងារជាង 10,000 ទីតាំងនៅទូទាំងប្រទេស។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ អតិថិជនអាចរីករាយនឹងការប្រើប្រាស់សេវាឥតគិតថ្លៃរយៈពេល 3 ខែចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី31 ធ្នូ 2020។

ដោយ៖ Stince

ប្រភព៖ PPCBANK

Related Articles