We TV Cambodia

ធនាគារ ៣ ត្រូវបានបិទភ្លាមៗក្នុងថ្ងៃតែមួយដោយសារកូវីដ១៩

ធនាគារ ៣ ត្រូវបានបិទភ្លាមៗក្នុងថ្ងៃតែមួយដោយសារកូវីដ១៩

ធនាគារចំនួន ៣ក្នុងរាជធានីភ្នំពេញត្រូវបានក្រសួងសុខាភិបាលសម្រេចបិទភ្លាមៗក្នុងថ្ងៃតែមួយ ដោយសារតែរកឃើញមានបុគ្គលិកបម្រើការក្នុងស្ថាបនទាំងនោះមានផ្ទុកកូវីដ១៩ ប៉ុន្តែករណីឆ្លងថ្មីក្នុងថ្ងៃនេះ គឺមានតែ ២នាក់ប៉ុណ្ណោះ។

ធនាគារដែលក្រសួងប្រកាសឲ្យបិទមុនគេបង្អស់គឺ ធនាគារកាថេយ៉ណៃធីត សាខាផ្លូវសម្ដេចប៉ាន ដោយសារតែបុគ្គលិកស្រីម្នាក់ក្នុងធនាគារនេះត្រូវបានរកឃើញថាមានវិជ្ជមានកូវីដ១៩។

ដោយឡែកធនាគារ ២ ទៀតដែលត្រូវបានបិទដែរនេះ រួមមានធនាគារចិន និងធនាគារកាណាឌីយ៉ា ប៉ុន្តែមានអ្នកឆ្លងតែម្នាក់ប៉ុណ្ណោះ។ មូលហេតុដែលតម្រូវឲ្យមានការបិទធនាគារដល់ទៅ ២ ព្រោះអ្នកផ្ទុកកូវីដ១៩ រូបនេះជាបុរសដែលបម្រើការនៅធនាគារចិន ខណៈដែលធនាគារចិននេះមានការិយាល័យក្នុងអគារកាណាឌីយ៉ា។

អត្ថបទដោយ៖ Nevin

Related Articles