ACLEDA Bank Plc បានបំបែកកំណត់ត្រារបស់ខ្លួន អាចរកបា្រក់ចំណូលបានរហូតដល់ទៅ ១២០លានដុល្លារ ក្នុងឆ្នាំ២០១៩ ដែលទិន្នន័យនេះមានការកើនឡើង ១.៩% បើធៀបទៅនឹងឆ្នាំ២០១៨។ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ ធនាគារ។
របាយការណ៍បានបន្ដទៀតថា ទឹកប្រាក់ចំណូលសរុបទាំងអស់ ក្នុងឆ្នាំ២០១៩ មានចំនួន៥៥០លានដុល្លារ ហើយទូទាត់ការចំណាយមុនពេលបង់ពន្ធសល់ ១៥៣លានដុល្លារ ហើយបន្ទាប់មកត្រូវបង់ពន្ធ ក៏នៅសល់ប្រាក់ចំណេញសុទ្ធសរុប ចំនួន១២០លានដុល្លារ។
ទ្រព្យសម្បត្ដិ សកម្មសរុបបានឈានដល់ ៦,១៧ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ បើធៀបនឹងចំនួន ៥,៦៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ខណៈដែលប្រាក់កម្ចីសរុបមានចំនួន ៣,៨៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៩ កើនឡើងប្រមាណជា ៧ ភាគរយពី ៣.៥៩ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។ ចំណែកសេវាបញ្ញើ-សន្សំ កើនឡើង ១៣ % រហូតដល់ ៤.៣៦ លានដុល្លារអាមេរិក ខណៈដែលមូលនិធិម្ចាស់ហ៊ុន កើនឡើង ១៣,០៩% ពី ៨៥២,៨៤ លានដុល្លារអាមេរិក ដល់ ៩៦៤,៤៦ លានដុល្លារអាមេរិក។
ឥណទានមិនដំណើរការធៀបនឹងឥណទានសរុប មានចំនួន ១,២៤% ខណៈដែលធនាគារ អេស៊ីលីដា ភីអិលស៊ី មានបណ្តាញប្រតិបត្តិការចំនួន ៣១៦ សាខា នៅក្នុងព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, និងសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។
ដោយ៖stince
