We TV Cambodia

ធនាគារ វីង ចុះហត្ថលេខា ជាមួយ ធនាគារ Philip Bank​ ដើម្បីពង្រឹងសេវាកម្មទូទាត់ប្រាក់កម្ចី

ធនាគារ វីង ចុះហត្ថលេខា ជាមួយ ធនាគារ Philip Bank​ ដើម្បីពង្រឹងសេវាកម្មទូទាត់ប្រាក់កម្ចី

កាលពីថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ ២០២០ កន្លងទៅ ធនាគារ​ឯកទេស វី​ង និង ​ធនាគារ ហ្វី​លី​ព ភីអិលស៊ី ដែលជា​សមាជិក​នៃ ក្រុមហ៊ុន ហ្វី​លី​ព​កា​ពី​តា​ល់​គ្រុប មាន​ទីស្នាក់ការ​នៅ​ប្រទេស​សិង្ហ​បុរី បានចុះហត្ថលេខា​ចាប់​ដៃគូ​គ្នាជា​ផ្លូវការ​ដើម្បី​ផ្តល់​ភាពងាយស្រួល និង​មាន​សុវត្ថិភាព​ក្នុង​ទូទាត់​ប្រាក់កម្ចី តាមរយៈ ប្រព័ន្ធ​ហិរញ្ញវត្ថុ​វី​ង​។​

​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស វី​ង បាន​មាន​ប្រាស​ន៍ក្នុងឱកាសនៃការចុះហត្ថលេខា​ថា ភាពជា​ដៃគូ​នេះបានបង្ហាញឲ្យឃើញនូវ​កិច្ចខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់របស់ភាគីទាំងពី​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​កម្ពុជា​ទាំងអស់​ក្នុងការ​ទទួលបាន​សេវា​ហិរញ្ញវត្ថុ ដែល​អាចជួយ​ពួកគេ​អភិវឌ្ឍន៍ និង​កសាង​អនាគត​ដ៏​ប្រសើរ​។ ​ហើយការ​ផ្តល់នូវ​ដំណោះស្រាយ​ទូទាត់​ប្រាក់​ទាំងនេះ​ដើម្បី​ជួយ​ប្រជាជន​ក្នុងកំឡុងពេល​មាន​ជំងឺ​កូ​វីដ​១៩។​ រយៈពេល ១២​ឆ្នាំ កន្លងមកនៃការចាប់តាំងពី​ការបើក​ដំណើរការ​នៅ​កម្ពុជា វី​ង បាន​ស្វែងរក​វិធី​ថ្មីៗ​ដើម្បី​បង្កើត​ឱកាស​ដើម្បី​ជំរុញ​បរិ​យា​ប័ន ហិរញ្ញវត្ថុ​តាមរយៈ​ការកសាង​សេដ្ឋកិច្ច​ដែលមាន​ទំនាក់ទំនង​គ្នា​ទៅវិញទៅមក​។​

ធនាគារ ហ្វី​លី​ព បម្រើ​អតិថិជន​ជាង ១០ ម៉ឺន​នាក់​ដែល​ជាង ៩០ ភាគរយ​ជា​ជនជាតិខ្មែរ​។ ចំណែក ធនាគារ វី​ងក៏​បាន​បង្កើត​នូវ​ផលិតផល​ឌីជីថល​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា​ដោយ​អនុញ្ញាតឱ្យ​ពួកគេ​ផ្ញើ​ប្រាក់ និង​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​តាមរយៈ​ការប្រើប្រាស់​ទូរស័ព្ទ​ចល័ត​និង​សេវាកម្ម​សាមញ្ញ​នៅតាម​ភ្នា​ក់វី​ង​។

បន្ទាប់ពីចុះហត្ថលេខាជា​ដៃគូ​នេះ ​អតិថិជន​ធនាគារ ហ្វី​លី​ព ឥឡូវនេះ​អាចធ្វើ​ការទូទាត់​សង​ប្រាក់កម្ចី​តាមរយៈ​បណ្តាញ​ភ្នាក់ងារ​វី​ង ដែលមាន​ជាង ៨០០០​កន្លែង នៅ​ទូទាំងប្រទេស​កម្ពុជា ដែល​អាច​ឲ្យ​ពួកគាត់​សន្សំសំចៃ​ពេលវេលា​និង​ថវិកា​។​

ដោយ៖ Stince

Related Articles