We TV Cambodia

ធនាគារ​ពិភព​លោក​ អនុម័ត​ទឹក​ប្រាក់​ ៩៣​ លាន​ដុល្លារលើ គម្រោងបែងចែកដីដល់ជនក្រីក្រកម្ពុជា

ធនាគារ​ពិភព​លោក​ អនុម័ត​ទឹក​ប្រាក់​ ៩៣​ លាន​ដុល្លារលើ គម្រោងបែងចែកដីដល់ជនក្រីក្រកម្ពុជា

ធនាគារពិភពលោក បាន​អនុម័ត​ទឹកប្រាក់ ៩៣ លានដុល្លារមកកម្ពុជា សម្រាប់ ​អនុវត្តគម្រោងបែងចែកដីធ្លីដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហានទី៣ (LASED III) ដើម្បីផ្ដល់​​នូវ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ដល់​កសិករសហគមន៍ក្រីក្រដែល​គ្មាន​ដី និង​ជនជាតិដើមភាគតិច​នៅកម្ពុជា។

យោងតាមសេចក្ដីប្រកាសរបស់របស់​ធនាគារពិភពលោកបានផ្ដោតសំខាន់ថា គម្រោង​នេះ​ ជួយ​សម្រួល​ដល់​កសិកម្ម​ខ្នាតតូចនិងសហគមន៍ជនបទក្នុង​ការ​កាន់​កាប់​ដី​ធ្លី​ និង​ប្រើ​ប្រាស់ធនធានធម្មជាតិប្រកប​ដោយ​និរន្តរភាពដែល​ជា​ផ្នែកដ៏​សំខាន់មួយនៃយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្ររបស់រដ្ឋាភិបាល។

ជាមួយគ្នានោះផងដែរ ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រនេះ​ រដ្ឋាភិបាល បាន​បង្កើតក្របខណ្ឌច្បាប់សម្រាប់សម្បទានដីសង្គមកិច្ចដើម្បី​ពង្រីកការផ្តល់បណ្ណកម្មសិទ្ធិដីធ្លីដល់ប្រជាជនក្រីក្រដែលគ្មានដីនៅជនបទ។ ហើយ រដ្ឋាភិបាល បានរៀបចំផ្តល់កម្មសិទ្ធិដីធ្លីសហគមន៍ជនជាតិដើមភាគតិច ដើម្បីពង្រឹងសន្តិសុខក្នុង​ការ​ប្រើ​ប្រាស់​ដី​ធ្លី​របស់ពួក​គាត់​ផងដែរ​។

គម្រោងទី៣នេះ នឹងគ្របដណ្តប់លើដីសហគមន៍ចំនួន ៧១ តំបន់ នៅគ្រប់បណ្ដាខេត្តទាំងអស់ក្នុងប្រទេសកម្ពុជាលើកលែងតែរាជធានីភ្នំពេញ។ គម្រោងនេះនឹងគាំទ្រដល់ការកសាងផ្លូវជនបទប្រព័ន្ធធារាសាស្រ្តខ្នាតតូចការផ្គត់ផ្គង់ទឹកនិងអនាម័យសាលារៀនផ្ទះគ្រូបង្រៀន មណ្ឌល​សុខភាពក្នុង​តំបន់ និងមជ្ឈមណ្ឌលសម្រាប់​សហគមន៍ផងដែរ​។ សម្រាប់​អ្នកទទួល​សម្បទានដីសង្គមកិច្ចថ្មី នឹង​ទទួលបានជំនួយជា​គ្រាប់​ពូជ​សម្រាប់ដំណាំកសិកផល​សម្រាប់​ឆ្នាំដំបូងថែមទៀតផង។

គួរបញ្ជាក់ផងដែរថាកាលពីខែមីនាកន្លងទៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ទើបបានស្នើថវិកាគំាទ្រគម្រោងបែងចែកដីដើម្បីសង្គមកិច្ចនិងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន៣ (LASED III) នេះ ចំនួនប្រមាណ ១០០ លានដុល្លារ សម្រាប់យកមកអនុវត្តតពីគម្រោងចាស់ដែលនៅសល់។

ដោយ៖ Stince

Related Articles