ដោយ៖ពេជ្រ
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានជំរុញ និងលើកទឹកចិត្តឲ្យ ក្រុមហ៊ុន និងរោងម៉ាស៊ីនកិនស្រូវទាំងអស់ដែលកំពុងបន្តទិញស្រូវ OM 5451 និង IR85(504) ពីកសិករក្នុងតម្លៃទីផ្សារ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម កាលពីថ្ងៃ៣០ មីនា ឆ្នាំ២០២០។
ជាមួយគ្នានេះដែរ ករណីដែលប្រជាពលេដ្ឋមានស្រូវលក់ សូមទាក់ទងទៅបណ្ដាគ្រប់រោងម៉ាស៊ីនស្រូវទាំងអស់ក្នុងតំបន់ ជាពិសេសរោងម៉ាស៊ីនស្រូវដែលបានរាយនាមដូចខាងក្រោម៖
- ក្រុមហ៊ុន ខ្មែរ ហ្វ៊ូត គ្រុប
- រោងម៉ាស៊ីនកិនស្រូវ ឈុន ធំ
- រោងម៉ាស៊ីនកិនស្រូវ ឈិត ប៊ុនថន
- រោងម៉ាស៊ីនកិនស្រូវ យី ពៅ
គួររំលឹកដែរថា សម្ដេចក៏បានចេញបញ្ជារួចហើយ ថានឹងផ្អាកការនាំចេញស្រូវអង្ករស ទៅក្រៅប្រទេស ដើម្បីធានាបាននូវសន្តិសុខស្បៀងក្នុងប្រទេស ខណៈពេលដែលកម្ពុជាកំពុងរីករាលដាលនៃវីរុសរលាកសួតកូវីដ១៩៕
