We TV Cambodia

ធនាគារអភិវឌ្ឍន៍ជនបទ ជំរុញរោងម៉ាស៊ីនកិនស្រូវជួយទិញស្រូវពីកសិកររងគ្រោះដោយទឹកជំនន់

ធនាគារអភិវឌ្ឍន៍ជនបទ ជំរុញរោងម៉ាស៊ីនកិនស្រូវជួយទិញស្រូវពីកសិកររងគ្រោះដោយទឹកជំនន់

ធនាគារអភិវឌ្ឍន៍ជនបទ ជំរុញដល់ម្ចាស់រោងម៉ាស៊ីនកិនស្រូវទាំងអស់ឲ្យជួយទិញស្រូវពីកសិករ ដែលកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង ដើម្បីឲ្យពួកគាត់មានលទ្ធភាពទទួលបានចំណូល ដើម្បីផ្គត់ផ្គង់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា ធនាគារអភិវឌ្ឍន៍ជនបទបានស្នើសុំទៅកាន់រោងម៉ាស៊ីនកិនស្រូវ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយទិញស្រូវពីបងប្អូនប្រជាកសិករក្នុងតម្លៃសមរម្យ ឱ្យអស់ពីលទ្ធភាព បើទោះបីជាគុណភាពស្រូវល្អ ឬមិនសូវល្អក្តី ព្រោះស្រូវសើមដោយសារជំនន់ទឹកភ្លៀង គឺដើម្បីជួយស្តារលទ្ធភាពប្រជាកសិករឡើងវិញ។

ឯកឧត្តមបានបន្តថា ប្រសិនបើខ្វះទុន ម្ចាស់រោងម៉ាស៊ីនកិនស្រូវទំាងអស់អាចខ្ចីពីធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន ដែលមានអត្រាការប្រាប់ទាប និងដើម្បីមានលទ្ធភាពកាន់តែច្រើនក្នុងការប្រមូលទិញស្រូវពីប្រជាកសិករ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា ការស្នើរនេះ ដោយសារកន្លងមកមានរោងម៉ាស៊ីនមួយចំនួនមិនទទួលទិញទេពេលស្រូវមិនសូវល្អ ដូច្នេះប្រជាកសិករច្បាប់ជាត្រូវទឹកភ្នែក ព្រោះស្រូវលិចអស់ហើយ អីចឹងធ្វើម៉េចឱ្យបានខ្លះដើម្បីមកទូទាត់ថ្លៃជី ថ្នាំ ថ្លៃឈ្នួលគេខ្លះ។

សូមជម្រាបថា ធនាគារអភិវឌ្ឍន៍ជនបទ បានទទួលមូលនិធិពិសេសបន្ថែមចំនួន ៣០លានដុល្លារណីរដ្ឋាភិបាល សម្រាប់ផ្តល់ឥណទានដល់ម្ចាស់រោងម៉ាស៊ីន ដើម្បីធ្វើការប្រមូលទិញស្រូវពីកសិករក្នុងរដូវប្រមូលផលខាងមុខនេះ៕

អត្ថបទដោយ៖ Nevin

Related Articles