We TV Cambodia

ធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឲ្យកសិករធ្វើកសិកម្មបែបពាណិជ្ជកម្ម

ធនាគារអភិវឌ្ឍន៍ជនបទ ជំរុញឲ្យកសិករធ្វើកសិកម្មបែបពាណិជ្ជកម្ម
ធនាគារអភិវឌ្ឍជនបទ និងកសិកម្ម (ប្រភព៖ info.gov)

ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជំរុញកសិករឲ្យធ្វើកសិកម្មបែបពាណិជ្ជកម្មសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងការនាំចេញក្នុងស្ថានការណ៍កូវីដ១៩ ដើម្បីជួយឲ្យជីវភាពកាន់តែប្រសើរឡើង។

ការដាំបន្លែក្នុងផ្ទះសំណាញ់ (ប្រភព៖ Veng Sakhon)

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ បានមានប្រសាសន៍ថា ដើម្បីកាត់បន្ថយ​ការនាំចូលកសិកម្មពីប្រទេសជិតខាង ប្រជាកសិករទាំងអស់គួពង្រីកការចិញ្ចឹមត្រី ចិញ្ចឹមសត្វ ដាំដុះបន្លែ ដោយត្រូវ​រៀបចំផែនការឲ្យបានច្បាស់លាស់ ដើម្បីធ្វើផ្គត់ផ្គង់នៅក្នុងទៅផ្សារឲ្យបានតម្រូវការ និង​មាន​និរន្តរភាព។

ឯកឧត្តមបន្តទៀតថា រដ្ឋាភិបាលបានសម្រេចផ្ដល់កញ្ចប់ថវិកាចំនួន ៥០លានដុល្លារអាមេរិក តាមរយៈធនាគារអភិវឌ្ឍន៍ជនបទ ដើម្បីធ្វើការផ្តល់ឥណទានជូន​ដល់ដល់បងប្អូន​​ប្រជាសហគមន៍​ចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដាំដុះបន្លែ ផ្លែឈើ និងក្រុមសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យផលិត​ផលកសិកម្ម វិស័យកសិ-ឧស្សាហកម្ម ដើម្បីឲ្យមានលទ្ធភាពពង្រីកអាជីវកម្ម និងធ្វើឱ្យប្រសើរឡើង​នូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។

ឯកឧត្តម កៅ ថាច អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ប្រភព៖ info.gov)

ផែនការនេះមានគោលដៅបង្កើតការងារបន្ថែម ពង្រឹងភាពប្រកួតប្រជែង និងពង្រីកមូលដ្ឋានផលិតក្នុងស្រុក សម្រាប់ជំរុញទាំងការនាំចេញ និងកាត់បន្ថយការនាំចូលនៅក្នុងដំណាក់កាលដែលសេដ្ឋកិច្ចកម្ពុជា ជួបប្រទះបញ្ហាប្រឈមមួយចំនួន កើតចេញពីជំងឺឆ្លង COVID-19 និងបញ្ហា EBA ដែលការណ៍នេះ ជាឱកាសសម្រាប់បងប្អូនកសិករ យុវជន អាចទំនាក់ទំនង មកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីធ្វើការស្នើសុំឥណទាន ពីក្នុងគម្រោងហិរញ្ញប្បទានពិសេស នេះឬពីគម្រោងឥណទានផ្សេង ទៀតរបស់ធនាគារ។

របរចិញ្ចឹមកង្កែបក្នុងអាង (ប្រភព៖ Veng Sakhon)

សូមជម្រាបផងដែរថា ប្រសិនបើប្រជាពលរដ្ឋណាមានតម្រូវការផ្នែកឥណទាន ដើម្បីយកទៅពង្រីកការដាំដុះ និងចិញ្ចឹមសត្វ អាចធ្វើការទំនាក់ទំនងមកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបាន ដើម្បីបំពេញទៅតាម​​តម្រូវការពង្រីក​អាជីវកម្មរបស់ខ្លួន។

អត្ថបទដោយ៖ Nevin

Related Articles