We TV Cambodia

ធនាគារអង់គ្លេស ប្រកាសកាត់បន្ថយអត្រាការប្រាក់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ក្រោយប៉ះទង្គិច Covid-19

ធនាគារអង់គ្លេស ប្រកាសកាត់បន្ថយអត្រាការប្រាក់ ដើម្បីទ្រទ្រង់សេដ្ឋកិច្ច ក្រោយប៉ះទង្គិច Covid-19

ធនាគារអង់គ្លេសបានចេញនូវសេចក្ដីសម្រេចយ៉ាងឆាប់រហ័ស ដាក់ចេញនូវយន្ដការ កាត់បន្ថយអត្រាការប្រាក់ ពី០.៧២% មកសល់ត្រឹមតែ ០.២៥% ក្នុងគោលបំណងទប់ស្កាត់នៃការធ្លាក់ចុះសេដ្ឋកិច្ច ក្រោយពេលប៉ះទង្គិចជាមួយ មេរោគ កូវីដ ១៩។

សេចក្ដីប្រកាសនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃពុធ ទី១០ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីកិច្ចប្រជុំធំ ត្រូវបានសម្រេច បោះឆ្នោតដោយ គណៈកម្មាធិការគោលនយោបាយរូបិយវត្ថុ (Monetary Policy Committee) ជាឯកច្ឆ័ន។

មេរោគ កូវីដ១៩ ដែលមានប្រភពចេញពីប្រទេសចិន បានកំពុងតែរាតត្បាត ជាសកល ធ្វើឲ្យបណ្ដាប្រទេសជាច្រើនមានការភ័យខ្លាច និង ធ្វើឲ្យសេដ្ឋកិច្ច ក៏មានការធ្លាក់ចុះ មិនថាតែក្នុងអាស៊ី ឬអឺរ៉ុបនោះទេ។ ដោយឡែក នៅចក្រភពអង់គ្លេស មកទល់ពេលនេះ ក៏មានការឆ្លងរាតត្បាត ដល់ទៅ៣៨២ករណី ទៅហើយ។​

លើសពីនេះទៅទៀត ធនាគារ ក៏បានចេញនូវសេចក្ដីប្រកាស អំពីគម្រោងវិភាគទានថ្មីមួយទៀត ដើម្បីរង់ចាំគាំទ្ររជួយទៅដល់ បណ្ដាក្រុមហ៊ុន ខ្នាតតូច និង មធ្យម ក៏ដូចជាជំហានបន្ទាប់ នឹងជួយដល់បណ្ដា ធនាគារពាណិជ្ជ ឲ្យមានលទ្ធភាពឲ្យខ្ចីបន្ថែម។

យោងតាមការលើកឡើងរបស់ធនាគារ អង់គ្លេស(BOE) បានលើកឡើងថា​ ក្រោយពេលមានការរីករាលដាល នៃមេរោគ កូវីដ១៩ហើយ ទីផ្សារទំនិញ និង អចលនទ្រព្យក៏រងនូវហានិភ័យនៃតំលៃមានការធ្លាក់ចុះ ចំណែក ទិន្នផលមូលបត្របំណុលរបស់រដ្ឋាភិបាល ក៏មានភាពកាន់តែខ្សោយទៅៗផងដែរ ។

ដោយ៖Stince

ប្រភព៖ ក្រៅស្រុក

Related Articles