
ដោយៈ ទិន សុខាវុធ
សាខាថ្មីមួយទៀតរបស់ធនាគារវឌ្ឍនៈ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ៦A ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ត្រូវបានបើកសម្ពោធដាក់អោយដំណើរការ កាលពីថ្ងៃទី ៧ ខែ ធ្នូ ឆ្នាំ ២០១៩ កន្លងទៅនេះ។
សាខាថ្មីនេះ ក៏ដូចជាសាខាដទៃទៀតរបស់ធនាគារវឌ្ឍនៈដែរ នឹងផ្តល់ជូនអតិថិជននូវសេវាផ្តល់ប្រាក់កំចីសំរាប់ទិញលំនៅដ្ឋាន ប្រាក់កំចីសរាប់ធ្វើអាជីវកម្ម ការផ្តល់ឥណទានខ្នាតតូច-មធ្យម សេវាកម្មផ្ទេរប្រាក់ សេវាកម្មហិរញ្ញប្បទានពាណិជ្ជកម្ម សេវាកម្ម ប័ណ្ណ (វីសា យូញៀនផេ-UPI ម៉ាស្ទ័រកាត) និងសេវាកម្មទូទាត់តាមហាង (ប័ណ្ណ Alipay និងWeChat Pay) ។ សាខាថ្មីនេះក៏នឹងផ្តល់សេវាទទួលប្រាក់បញ្ញើ និងសេវាកម្ម បង់ពន្ធ-អាករគ្រប់ប្រភេទ ផងដែរ។
ធនាគារវឌ្ឍនៈត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០២ និងមានទីស្នាក់ការកណ្តាលនៅជាន់ទី ២ នៃវិមានវឌ្ឍនៈកាពីតាល់ ក្នុងរាជធានីភ្នំពេញ។ មួយវិញទៀត រហូតមកដល់ពេលបច្ចុប្បន្ននេះ ធនាគារវឌ្ឍនៈបានបង្កើតសាខាបានចំនួន ១៦ នៅរាជធានីភ្នំពេញ និងសាខាចំនួន ៦ ទៀតស្ថិតក្នុងខេត្ត សៀមរាប បាត់ដំបង កំពង់ស្ពឺ ពោធិសាត់ តាកែវ និង ខេត្តកំពង់ចាម៕
