ដោយ៖ពេជ្រ
ថៃ៖ យ៉ាងហោចណាស់មានធនាគារចំនួន ១០ បានប្រកាសថាពួកគេនឹងបិទសាខារបស់ខ្លួននៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យនេះ ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃមេរោគឆ្លងមុនពេលការចុះឈ្មោះសម្រាប់ជំនួយដល់ប្រជាជនដែលត្រូវធ្វើការដោយខ្លួនឯង។
ជាក់ស្ដែង ធនាគារពាណិជ្ជកម្ម ដែលបានប្រកាសនៅព្រឹកថ្ងៃសៅរ៍ រួមមានធនាគារ បាងកក ធនាគារកាស៊ីកន ធនាគារសៀមពាណិជ្ជកម្ម ធនាគារអយុធ្យា ធនាគារអេធីប៊ី ធនាគារថេណាខារ៉ាតយូអេប៊ីកគីធីណាកឃីអិលអិមនិងស៊ីអាយអិមថៃ។
ទន្ទឹមនឹងនេះ ធនាគាររដ្ឋចំនួន ៣ ផ្សេងទៀតបានធ្វើការប្រកាសដូចគ្នានៅមុននេះដែរ ថានឹងត្រូវបិទទ្វាជាបណ្ដោះអាសន្ន។
ដើម្បីជាការសម្រួលដល់អតិថិជន គឺគ្រប់អតិថិជនទាំងអស់ត្រូវបានលើកទឹកចិត្តឱ្យប្រតិបត្តិការអេឡិចត្រូនិច និងតាមកម្មវិធីទូរស័ព្ទក្នុងកំឡុងពេលធនាគារបិទទ្វារ។
ចំណែកឯ ធនាគារថៃនិងសមាគមធនាគារិកថៃ បានបញ្ជាក់នៅព្រឹកថ្ងៃសៅរ៍នេះថា ជំនួយហិរញ្ញវត្ថុដែលមានចំនួន ៥,០០០ បាតក្នុងមួយខែសម្រាប់មនុស្សម្នាក់សម្រាប់រយៈពេល ៣ ខែអាចផ្ទេរទៅក្នុងគណនីធនាគារទាំងធនាគាររដ្ឋឬធនាគារពាណិជ្ជកម្មដរាបណាប្រជាជនជ្រើសរើសវាដោយខ្លួនឯង៕
