We TV Cambodia

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើននៅឆ្នាំក្រោយប្រមាណ៦%

ធនាគារពិភពលោក៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើននៅឆ្នាំក្រោយប្រមាណ៦%
ស្ពានជ្រោយសង្វារ (ប្រភព៖ Google)

យោងតាមរបាយការណ៍របស់ធនាការពិភពលោកបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនឡើងវិញប្រមាណ ៦% នៅឆ្នាំ២០២១ខាងមុខ ហើយក្នុងឆ្នាំ២០២០នេះ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនក្រោមសូន្យ ពោលគឹប្រមាណ -១,៥% នេះបើតាមការព្យាករណ៍របស់ស្ថានប័នរូបិយវត្ថុ​អន្តរជាតិ IMF ។

ការដែលត្រូវរង់ចាំដល់ឆ្នាំ២០២១ ទើបសេដ្ឋកិច្ចកម្ពុជាអាចមានកំណើន គឺដោយសារតែ ក្នុងឆ្នាំ២០២០នេះ កម្ពុជា ក៏ដូចជាពិភពលោកទាំងមូលកំពុងតែជួបនូវវិបត្តិ COVID-19 ដែលធ្វើឲ្យចរន្តនៃការទិញលក់ និងការធ្វើអាជីវកម្មអន្តរជាតិមានការធ្លាក់ចុះ។

រាជធានីភ្នំពេញ (ប្រភព៖ Google)

មួយវិញទៀត ដោយសារតែ ប្រទេសដែលជាទីផ្សារនាំចេញរបស់កម្ពុជាដូចជា អាមេរិក ចិន និងសហភាពអឺរ៉ុបជាដើមកំពុងតែរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងមានកំណើនសេដ្ឋកិច្ចទាបដូចគ្នាក្នុងឆ្នាំ២០២០នេះ ហើយសេដ្ឋកិច្ចក្នុងបណ្ដាប្រទេសទាំងនោះនឹងអាចងើបឡើងវិញនៅឆ្នាំ២០២១ខាងមុខ។

លោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា ថ្វីត្បិតតែកម្ពុជាមានការគ្រប់គ្រងស្ថានភាពជំងឺ  COVID-19 បានល្អ ប៉ុន្តែការរីករាលដាលនៃជំងឺ COVID-19 ជាសកលបានធ្វើឲ្យប៉ះបាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់កម្ពុជា។

លោកស្រី Inguna Dobraja ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំកម្ពុជា (ប្រភព៖ Google)

លោកស្រីបន្តថា ទោះបីជាយ៉ាងណា ធនាគារពិភពលោកប្ដេជ្ញាចិត្តនឹងជួយដោះស្រាយវិបត្តិ COVID-19 នៅកម្ពុជា ក៏ដូចជាជួយពង្រឹងសេដ្ឋកិច្ចកម្ពុជាឲ្យងើបឡើងវិញ និងមានភាពរឹងមាំជាងមុននាពេលអនាគតថែមទៀតផង។

អត្ថបទដោយ៖ Nevin

Related Articles