We TV Cambodia

ធនាគារពិភពលោក៖ កម្ពុជាគ្មានគោលនយោបាយជាក់លាក់ក្នុងការអភិវឌ្ឍវិស័យទេសចរធម្មជាតិទេ

ធនាគារពិភពលោក៖ កម្ពុជាគ្មានគោលនយោបាយជាក់លាក់ក្នុងការអភិវឌ្ឍវិស័យទេសចរធម្មជាតិទេ
តំបន់ទេសចរណ៍ធម្មជាតិក្នុងខេត្តកោះកុង (ប្រភព៖ koh kong gov)

រដ្ឋាភិបាលកម្ពុជាគ្មានយុទ្ធសាស្ត្រ និងគោលនយោបានជាក់លាក់ណាមួយក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារនោះទេ។ នេះបើយោងតាមរបាយការណ៍របស់ធនាគាពិភពលោក។

តំបន់ទេសចរណ៍ធម្មជាតិក្នុងប្រទេសកម្ពុជា (ប្រភព៖ internet)

របាយការណ៍ដដែលនោះ បានបង្ហាញទៀតថា ច្បាប់មួយចំនួនពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនេះ មិនទាន់មានភាពល្អប្រសើរ និងមិនទាន់មានប្រសិទ្ធិភាពនៅឡើទេ សម្រាប់អ្នកវិនិយោគក្នុងវិស័យនេះ។ ពិសេសគឺគ្មានគោលនយោបាយក្នុងការលើកទឹកចិត្តសម្រាប់ការវិនិយោគិនឯកជន និងការការពារកម្មសិទ្ធិឲ្យបានច្បាស់លាស់ក្នុងវិស័យនេះ ដែលធ្វើឲ្យវិស័យទេសចរណ៍នៅកម្ពុជាខ្សោយជាងប្រទេសជិតខាង។

តំបន់ទេសចរណ៍ធម្មជាតិក្នុងខេត្តកោះកុង (ប្រភព៖ koh kong gov)

លើពីនេះទៅទៀត កម្ពុជាត្រូវបានចាត់ថ្នាក់ក្នុងលេខរៀងទី៩៨ ក្នុងចំណោម ១៤០ប្រទេស ដោយបញ្ជាក់ថា កម្ពុជាទទួលបានពិន្ទុទាបទាក់ទងនឹងភាពងាយស្រួលក្នុងការធ្វើជំនួញ ដែលធ្វើឲ្យក្រុមហ៊ុនឯកជណមានការពិបាកក្នុងការចូលមកអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា ខណៈថវិការក៏ត្រូវការមិនតិចនោះដែរ។

តំបន់ទេសចរណ៍ធម្មជាតិក្នុងប្រទេសកម្ពុជា (ប្រភព៖ internet)

របាយការណ៍ បានឲ្យដឹងទៀតថា បញ្ហាមួយចំនួនទៀតក៏បានក្លាយជាឧបសគ្កសម្រាប់អ្នកវិនិយោគផងដែរដូចជា៖ គម្លាតរវាងរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន, ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់, សេវាកម្មខ្សោយ និងខ្វះការការពារបរិស្ថានជាដើម ដែលជាហេតុធ្វើឲ្យក្រុមហ៊ុនឯកជនមួយចំនួន ពិសេសក្រុមហ៊ុនបរទេសមើលរំលងវិស័យទេសចរណ៍ធម្មជាតិនៅកម្ពុជា។

កោះកុងក្រៅ (ប្រភព៖ koh kong gov)

សូមជម្រាបថា កម្ពុជាមានតំបន់ទេសចរណ៍ធម្មជាតិក្នុងតំបន់ការពារយ៉ាងច្រើនដែលមានសក្តានុពល ប៉ុន្តែវាពុំសូវទាក់ទាញភ្ញៀវទេសចរណ៍ប៉ុន្មាននោះទេ ដោយសារមិនមានការអភិវឌ្ឍន៍ណាមួយក្នុងគោលបំណងកែលម្អ និងការពារ ខណៈដំណើរការផ្សេងៗក្នុងការវិនិយោគមានភាពស្មុគស្មាញច្រើន។

អត្ថបទដោយ៖ Nevin

Related Articles