
ដោយៈ ទិន សុខាវុធ
លោកស្រី Inguna Dobraja នាយិកាធនាគារពិភពលោក ប្រចាំនៅកម្ពុជា នៅក្នុងសន្ទរកថា នៅក្នុងពិធីប្រកាសដាក់អោយប្រើប្រាស់របាយការណ៍ស្តីពី «អនាគតការងារនៅប្រទេសកម្ពុជា តំណភ្ជាប់ទៅនឹងសេដ្ឋកិច្ចនាថ្ងៃខាងមុខ» បានថ្លែងថា ការងារជាសន្ទស្សន៍នៃកំរឹតជីវភាពរបស់ប្រជាពលរដ្ឋ។
«[…] jobs are the mechanism through which individual people see the benefits of this progress. People gain when their job opportunities diversify, when their wages and income increase, and when their job quality rises, » នេះជាការលើកឡើងរបស់លោកស្រី Inguna Dobraja នៅក្នុងសុន្ទរកថារបស់លោកស្រី។
លោកស្រីបានបន្ថែមទៀតថា ប្រជាជនកម្ពុជា ជាមនុស្សឧស្សាហ៍ព្យាយាម ហើយមានប្រជាពលរដ្ឋកម្ពុជាប្រមាណជា ៨០ ភាគរយ កំពុងបំពេញការងារចំនួន ៨ លានការងារ។ ដោយហេតុថា កម្ពុជាបាននិងកំពុងអនុវត្តនូវយុទ្ធសាស្ត្រអភិវឌ្ឍន៍មួយ ដែលមានការជាប់ទាក់ទងកាន់តែច្រើនឡើង ៗ ទៅនឹងទីផ្សារអន្តរជាតិ និងវិនិយោគបរទេស វិស័យឯកជននៅកម្ពុជា ជាពិសេសឧស្សាហកម្មនាំចេញ បាននិងកំពុងពង្រីកផលិតកម្មរបស់ពួកគេ។ ជាលទ្ធផល ការងារល្អៗជាច្រើនត្រូវបានបង្កើតឡើងសំរាប់ជនកម្ពុជា ដែលមានមត្ថភាព។ ជារួម នៅចន្លោះឆ្នាំ ២០១០ និងឆ្នាំ ២០១៥ កំណើននៃការងារមានប្រាក់ខែ គឺប្រមាណជា ១២ ភាគរយក្នុងមួយឆ្នាំ ហើយ ១/៣ នៃការងារមានប្រាក់ខែទាំងនោះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបរទេស។
យោងតាមលោកស្រីប្រធានធនាគារពិភពលោកប្រចាំនៅកម្ពុជា ទោះបីជាកម្ពុជាបានកែលំអគុណភាពកំលាំងពលកម្មអោយបានល្អជាងមុនយ៉ាងណាក៏ដោយ ក៏ទីផ្សារការងារនៅកម្ពុជាទាមទារនូវជំនាញកាន់តែខ្ពស់ទៅ ៗ ដែរ។ កត្តានេះ ទាមទារអោយប្រព័ន្ធអប់រំនៅកម្ពុជា ត្រូវធ្វើយ៉ាងណាផ្តល់នូវជំនាញទាំងឡាយដែលឆ្លើយតបទៅតំរូវនៃទីផ្សារការងារ។
ក៏ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក៏លោកស្រី Inguna Dobraja យល់ថា ជោគជ័យនៃយុទ្ធសាស្ត្រទីផ្សារការងារនៅកម្ពុជា គឺអាស្រ័យលើការចូលរួមសហការពីសំណាក់ភាគីពាក់ព័ន្ធទាំងឡាយ នៅក្នុងវិស័យសេដ្ឋកិច្ចជាតិ គឺមិនមែនអាស្រ័យតែទៅលើអ្នកកំណត់គោលនយោបាយ និងថ្នាក់ដឹកនាំរដ្ឋាភិបាលនោះទេ។ ពោលគឺចាំបាច់ត្រូវមានការចូលរួមពី សហគ្រិន វិនិយោគិន ដៃគូអភិវឌ្ឍន៍ រួមទាំងពលករផ្ទាល់តែម្តង។
ទាក់ទងនឹងរបាយការណ៍ស្តីពី «អនាគតការងារនៅប្រទេសកម្ពុជា តំណភ្ជាប់ទៅនឹងសេដ្ឋកិច្ចនាថ្ងៃខាងមុខ» លោកស្រីនាយិកាបានសង្ខេបថា របាយការណ៍នេះលើកឡើងពីគោលនយោបាយដ៏ច្បាស់លាស់ និងដែលអាចត្រូវវាស់ស្ទង់បាន ដែលនឹងបំរើផលប្រយោជន៍របស់ពលករកម្ពុជា៕
First, Cambodia should diversify its exports and move into higher value-added segments of value chains in order to increase the quality job opportunities available in the export sector.
Second, the quality of jobs in domestically-owned firms, including household enterprises, must be improved. The private sector will need support to boost enterprise productivity, and to enable small and medium firms to grow and create more jobs.
Third, the links between foreign- and domestically-owned firms must be strengthened, so that each sector benefits from the growth and progress of the other.
Finally, Cambodia must invest in its workers and in workers’ skills. Improving workers’ skills will attract foreign investment and increase labor productivity. Not only will this underpin future economic growth, it will also increase the economic gains that will go to Cambodian workers.
