ធនាគារពាណិជ្ជ ឈីហ្វ និង ធនាគារឯកទេស វីង បានចាប់ដៃគូជាផ្លូវការដើម្បីផ្តល់ភាពងាយស្រួល និងមានសុវត្ថិភាពក្នុងការទូទាត់ប្រាក់កម្ចី តាមរយៈប្រព័ន្ធ ហិរញ្ញវត្ថុវីង។ អតិថិជន ធនាគារពាណិជ្ជ ឈីហ្វ ឥឡូវនេះអាចធ្វើការទូទាត់សងប្រាក់កម្ចីតាមរយៈបណ្តាញភ្នាក់ងារវីងដែលមានជាង ៨,២០០ កន្លែង នៅទូទាំងប្រទេសកម្ពុជា។
គូរបញ្ជាក់ផងដែរថា ធនាគារពាណិជ្ជ ឈីហ្វ គឺជាធនាគារក្នុងតំបន់ ហើយជាធនាគារបានទទួលនូវអាជ្ញាប័ណ្ណធ្វើប្រតិបត្តិការធនាគារលេខ ធឯ-១១ ពីធនាគារជាតិនៃកម្ពុជា នៅក្នុងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៣ ដែលអនុញ្ញាតអោយធនាគារធ្វើប្រតិបត្តិការធនាគារឯកទេស នៅក្នុងប្រទេសកម្ពុជា។ ធនាគារបានចាប់ផ្តើមសម្ភោធជាផ្លូវការប្រតិបត្តិការធនាគារតំបូងរបស់ ខ្លួននៅក្នុងរាជធានីភ្នំពេញ ក្នុងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៣។
ដោយ៖ Stince
