We TV Cambodia

ធនាគារជាតិ ស្នើសុំគ្រឹះស្ថានធនាគារ បន្តអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលរងគ្រោះដោយទឹកជំនន់

ធនាគារជាតិ ស្នើសុំគ្រឹះស្ថានធនាគារ បន្តអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ដែលរងគ្រោះដោយទឹកជំនន់

គ្រោះទឹកជំនន់បានវាយប្រហារតំបន់ជាច្រើនក្នុងប្រទេសកម្ពុជា ដែលបានបណ្ដាលឲ្យ្តះសម្បែង និងស្រែចំការរបស់ប្រជាពលរដ្ឋរាប់ពាន់គ្រួសារត្រូវបានលិចលង់ និងត្រូវខូចខាតខ្ទេចខ្ទីគ្មានសល់ ហើយវាក៏បានបង្ករជាបញ្ហាដល់ប្រជាកសិករកម្ពុជាផងដែរ ព្រោះទើបតែរងគ្រោះដោយសារកូវីដ១៩ ផងនោះ។

ទោះជាយ៉ាងណ ធនាគារជាតិនៃកម្ពុជា បានស្នើសុំដល់គ្រឹះស្ថានធនាគារ បន្តផ្តល់ការអនុគ្រោះតាមលទ្ធភាព ចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ជាក់ស្តែងដោយសារទឹកជំនន់។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ នឹងបន្តចូលរួមសហការ ប្រកបដោយការយោគយល់ និងអធ្យាស្រ័យខ្ពស់ ស្របតាមស្ថានភាពជាក់ស្តែងរបស់អតិថិជន ដែលកំពុងរង ផលប៉ះពាល់ពីគ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង៕

អត្ថបទដោយ៖ Nevin

Related Articles