សារអំពាវនាវរបស់ លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា ស្នើរដល់ បណ្ដាគ្រឹះស្ថានធរនាគារ និង មីក្រូហិរញ្ញវត្ថុទាំងអស់ទូទាំងកម្ពុជា សូមរក្សាឥរិយាបទឲ្យបានទន់ភ្លន់ និងត្រឹមត្រូវបំផុតចំពោះកូនបំណុល ហើយក៏ផ្ដល់ការអនុគ្រោះ ដោយមិនត្រូវរឹបអូសទ្រព្យសម្បត្ដិបញ្ចាំរបស់កូនបំណុលដែរ ក្នុងខណៈពេលកំពុងរាករាលដាលមេរោគ កូវីដ១៩។
លោក គិត សុវណ្ណារិទ្ធ បានថ្លែងប្រាប់ភ្នាក់ងារព័ត៌មានក្នុងស្រុកកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ បានបញ្ជាក់ថា “សូមអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា និងជៀសវាងដាច់ខាត ក្នុងការរឹបអូសទ្រព្យបញ្ចាំដូចជា ផ្ទះសំបែងរបស់អតិថិជន ក្នុងកំឡុងពេលពួកគាត់កំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺកូវីដ១៩នេះ”។
ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតប្រព័ន្ធទូរស័ព្ទ ទំនាក់ទំនងរហ័ស ដើម្បីទទួលព័ត៌មាន ពីផលវិបាករបស់អតិថិជនដែលបានជួបប្រទះ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ក្នុងរបស់ធរនាគារ និង មីក្រូហិរញ្ញវត្ថុ។
ដោយ៖ Stince