We TV Cambodia

ធនាគារជាតិប្រជុំពិភាក្សាផ្អាកទទួលក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ ដុល្លារ និង៥ដុល្លារ

ធនាគារជាតិប្រជុំពិភាក្សាផ្អាកទទួលក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ ដុល្លារ និង៥ដុល្លារ

ដោយ៖ពេជ្រ

ភ្នំពេញ៖ ធនាគារជាតិកម្ពុជា បើកកិច្ចប្រជុំស្ដីអំពីការផ្អាកទទួលក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ ដុល្លារ និង៥ដុល្លារ ។ នេះបើតាមសេចក្ដី ប្រកាសរបស់ធនាគារជាតិ នៃ កម្ពុជាកាលពីថ្ងៃ២៦ ឧសភា ឆ្នាំ​២០២០។

យោងតាមសេចក្ដីប្រកាស បានឲ្យដឹងថា ធនាគារជាតិ នឹងអញ្ជើញ អគ្គនាយក ឬ ហេរញ្ញិក ១រូប ដើម្បីចូលរួមកម្មវិធីប្រជុំ ស្ដីពីការផ្អាកទទួលក្រដាសប្រាក់ដុល្លារអាមេរិកប្រភេទ១ដុល្លារ ២ ដុល្លារ និង៥ដុល្លារ។

កិច្ចប្រជុំនេះនឹងប្រព្រឹត្តក្នុងថ្ងៃនេះ ដែលដឹកនាំដោយលោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស ក្នុងការពិភាក្សាអំពីបញ្ហាប្រឈម និងវិធានការដោះស្រាយ៕

 

Related Articles