We TV Cambodia

ធនាគារជាតិនៃកម្ពុជាណែរនាំដល់បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចូលរួមអនុវត្ដ ចំនុច ៣ធំៗ អំពីការចូលរួម កាត់បន្ថយផលប៉ះពាល់ ពី កូវីដ១៩

ធនាគារជាតិនៃកម្ពុជាណែរនាំដល់បណ្តាធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ចូលរួមអនុវត្ដ ចំនុច ៣ធំៗ អំពីការចូលរួម កាត់បន្ថយផលប៉ះពាល់ ពី កូវីដ១៩

ភ្នំពេញ៖ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជា បានដឹកនាំកិច្ចប្រជុំជាមួយគ្រឹះស្ថានធនាគារនិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ក្នុងគោលបំណងពិភាក្សា និងស្វែងរកយន្តការការពារផលប៉ះពាល់ជាសក្តានុពល ដែលបណ្តាលមកពីការរីករាលដាលជាសកលនៃវីរុស Covid-19 មកលើវិស័យធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ តំណាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ បានបង្ហាញពីវិធានការផ្ទៃក្នុងរបស់ខ្លួន ដែលបានត្រៀមរួចជាស្រេចក្នុងការទប់ទល់ការរីករាលដាលនៃវីរុស Covid-19 និងផលអវិជ្ជមានជាយថាហេតុផ្សេងទៀត។

ឯកឧត្តម អគ្គនាយកត្រួតពិនិត្យ បានណែនាំដល់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ឲ្យអនុវត្ដ ឲ្យបានល្អលើចំណុច បីធំៗ ដូចជា៖

១/- ត្រូវបន្តផ្តល់ឥណទានឱ្យបានកាន់តែសកម្មដល់វិស័យអទិភាព ដើម្បីធានានិរន្តភាពអាជីវកម្មទាំងនោះ

២/- រក្សាភាពទន់ភ្លន់តាមលទ្ធភាពជាក់ស្តែង តាមរយៈការពិនិត្យលទ្ធភាពក្នុងការបន្ធូរបន្ថយ និងពន្យារពេលនៃការសងប្រាក់ដើម និងការប្រាក់ ជាពិសេសចំពោះម្ចាស់អាជីវកម្មក្នុងវិស័យសណ្ឋាគារ និងផ្ទះសំណាក់ និងវិស័យពាក់ព័ន្ធទេសចរណ៍ ជាដើម។

៣/- បន្តតាមដាន និងដាក់ចេញវិធានការការពារការរីករាលដាលនៃវីរុស Covid-19 ទៅលើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តរភាពប្រតិបត្តិការរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ជាប្រក្រតី។

ដោយ៖ Stince

Related Articles