We TV Cambodia

ធនាគារក្ដាមខេត្តកែប លើកទឹកចិត្តដល់ប្រជានេសាទយកក្តាមដែលមានពងមកដាក់នៅធនាគារក្ដាម

ធនាគារក្ដាមខេត្តកែប លើកទឹកចិត្តដល់ប្រជានេសាទយកក្តាមដែលមានពងមកដាក់នៅធនាគារក្ដាម
ក្ដាមសេះ រូបតំណាងខេត្តកែប (ប្រភព៖ Google)

ធនាគារក្ដាមខេត្តកែប លើកទឹកចិត្តដល់ប្រជានេសាទចូលរួមយកក្តាមដែលមានពងមកដាក់នៅធនាគារក្ដាម ដើម្បីរក្សានិរន្តរភាពក្តាមសមុទ្រ ជាពិសេសដើម្បីបង្កើនផលនេសាទលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ។

ក្ដាមសេះ (ប្រភព៖ Google)

លោក គីង សុផានី នាយរងខណ្ឌរដ្ឋបាលជលផលខេត្តកែប បានឲ្យដឹងថា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្ដាមសេះ ក៏ដូចជារួមចំណែកអភិរក្សធនធានជលផលសមុទ្រឲ្យមាននិរន្តរភាព ធនាគារក្ដាមបានលើកទឹកចិត្តដល់ប្រជានេសាទ ដែលនេសាទបានក្តាមដែលមានពងកូន យកមកដាក់នៅធនាគារក្ដាមដើម្បីឲ្យកា្តមនោះរីកលូតលាស់ហើយយកទៅព្រលែងនៅក្នុងសមុទ្រវិញ។ លោកបន្តថា បច្ចុប្បន្នធនាគារក្ដាមបានទទួលមេក្ដាមពងពីសមាជិកអ្នកនេសាទជារៀងរាល់ខែ ដើម្បីយកទៅភ្ញាស់នៅស្ថានីយហើយនៅពេលដែលកូនក្ដាមនោះ ដល់អាយុកាល អាចរស់ដោយខ្លួនឯងបាន ធនាគារក្ដាមបានយកក្តាមនោះទៅលែងក្នុងសមុទ្រអោយវារស់នៅតាមធម្មជាតិវិញ ។

ក្ដាមសេះ (ប្រភព៖ Google)

លោកបញ្ជាក់ថា សំរាប់ការផ្តល់មេក្ដាមពងនេះ គឺស្របទៅតាមគោលការណ៍ស្ម័គ្រចិត្ត ប៉ុន្តែទោះជាយ៉ាងណា លោកសូមឲ្យមានការចូលរួមឲ្យបានច្រើនពីប្រជានេសាទ ដើម្បីដាក់ចូលសហគមន៍ ក្នុងនោះមន្ទីរក៍ បានផ្ដល់ នូវឧបករណ៍ សម្ភារៈមួយចំនួនទៀត សំរាប់ទុកដាក់មេក្ដាមពង ភ្ញាស់កូនក្ដាម សំរាប់ដំណើរការនៅក្រុមធនាគារក្ដាម គឺយើងមានផ្ដល់ជាបែរ ដាក់ក្ដាមជំរុះពងនៅក្នុងធម្មជាតិ និងបានផ្ដល់សំម្ភារៈភ្ញាស់មួយចំនួនទៀត ។

ក្ដាមសេះដែលមានពងនិងត្រូវបានស្ងោររួច (ប្រភព៖ Google)

លោកបានបន្ថែមទៀតថា តាំងពីបង្កើតអោយមានធនាគាក្ដាមមកឃើញថា ការនេសាទក្ដាមរបស់ប្រជាសហគមន៍មាននិរន្តរភាព គឺមានន័យថា នៅពេលដែលប្រជានេសាទចេញទៅនេសាទ នៅតែនេសាទបានក្ដាមមិនថាតិច ឬក៍ច្រើននោះទេ។

ក្ដាមសេះដែលមានពង (ប្រភព៖ Google)

សូមបញ្ជាក់ថា ខេត្តកែបមានធនាគារក្ដាមចំនួន ៤កន្លែង គឺមាននៅតំបន់អូរក្រសារ, តំបន់កែប, ឆ្នេរអង្កោល និងភូមិថ្មី ក្នុងនោះរួមមានទាំងកន្លែងអ្នកប្រមូលទិញ និងលក់ កន្លែងប្រោះក្ដាមដើម្បីទុកមួយរយៈឲ្យក្ដាមជម្រុះពងអសផងដែរ៕

ក្ដាមសេះដែលមានពង (ប្រភព៖ Google)

អត្ថបទដោយ៖ Nevin

Related Articles