We TV Cambodia

ទ្រាំបាន ចាំទ្រាំ ទ្រាំមិនបានដើរចញទៅ!

ទ្រាំបាន ចាំទ្រាំ ទ្រាំមិនបានដើរចញទៅ!

បច្ចុប្បន្ន​ ក្នុងស្ថានភាពនៃជីវិតរបស់មនុស្សម្នាក់ៗ មិនថាក្នុងទំនាក់ទំនងជាមួយមនុស្ស របស់ ឬការងារអ្វីក៏ដោយ ទាមទារត្រូវតែចេះមានចិត្តអំណត់ អត់ធ្មត់ឱ្យបានខ្ពស់ ចេះទ្រាំទ្រនឹងការលំបាក ការឈឺចាប់ទាំងឡាយ ទោះពិបាកយ៉ាងណា ក៏ត្រូវតែចេះទ្រាំឱ្យអស់ពីលទ្ធភាពដែលមាន មុននឹងសម្រេចចិត្តចាកចេញ ឬបោះបង់ចោល។ ប៉ុន្តែរាល់ការអំណត់ អត់ធ្មត់របស់មនុស្សម្នាក់ៗ គឺសុទ្ធតែមានដែនកំណត់ យើងមិនអាចទ្រាំរហូតដល់ស្លាប់ខ្លួនឯងនោះទេ។

មិនថាយើងជាមនុស្សដែលពូកែទ្រាំយ៉ាងណា ក៏មិនមែនមានន័យថា អាចទ្រាំបានរហូតគ្រប់រឿងនោះដែរ គង់តែដល់ពេលមួយដែលមានអារម្មណ៍ថាហត់ អស់កម្លាំង និងឆ្អែតចិត្តខ្លាំងក៏ដើរចេញតែប៉ុណ្ណោះ។

មិនថាក្នុងរឿងណា កាលៈទេសៈណា ឬជាមួយនឹងមនុស្សណាទេ ត្រូវទ្រាំឱ្យបាន តែបើទ្រាំហើយនៅតែមិនមានផលល្អប្រសើរណាមួយកើតឡើង ក៏ឈប់ទ្រាំបន្តទៅ រៀនដើរចេញ ដើម្បីបំពេញសេចក្ដីសុខឱ្យខ្លួនឯងខ្លះ កុំធ្វើឱ្យជីវិតនេះ វេទនា លំបាកតោកយ៉ាកតែម្នាក់ឯងពេក។ពេលខ្លះការដែលយើងបោះបង់ ឬចាកចេញ មិនមែនសុទ្ធតែជាការចុះចេញ ឬជាបញ្ហាអាក្រក់នោះឡើយ។ វាគឺជាការទម្លាក់ចោលនូវសម្ពាធដែលគ្មានបានការ។ ការចាកចេញខ្លះ វាគឺជាការស្វែងរកផ្លូវថ្មីដើម្បីផ្ដល់ឱ្យជីវិតនេះម្ដងទៀត។

អត្ថបទដោយ៖ ពិសី

Related Articles