We TV Cambodia

ទំហំ​ទុន​វិនិយោគ​ក្នុង​​វិស័យ​សណ្ឋាគារកើន​ដល់​​ជាង $586 លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០១៩

ទំហំ​ទុន​វិនិយោគ​ក្នុង​​វិស័យ​សណ្ឋាគារកើន​ដល់​​ជាង $586 លាន​ដុល្លារ​ ក្នុង​ឆ្នាំ ២០១៩

ដោយៈ ទិន សុខាវុធ

នៅ​ក្នុង​ឆ្នាំ ២០១៩ នេះ គំរោង​សំណង់​សណ្ឋាគារ​ចំនួន ៦៦ សរុប​ទុន​វិនិយោគប្រមាណ $586 លានដុល្លារ ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​នឹង​រាជ​រដ្ឋាភិបាល​។

យោង​តាម​របាយ​ការណ៍​របស់​ក្រសួង​រៀបចំ​ដែនដី​និងនគរូបនីយកម្ម សំណង់​សណ្ឋាគារនៅ​ទូទាំង​ប្រទេស​កម្ពុជា​សរុប​មាន ៦៦ គំរោង នៅ​លើ​ផ្ទៃដី​ប្រមាណ​ជា ៩៧៧,៨៦៧ ម៉ែត្រ​ការ៉េ សរុប​ទុន​វិនិយោគ​ចំនួន $586,391,676 ដុល្លារ ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​នឹង​ក្រសូង​។

ទន្ទឹម​គ្នា​នេះ​ដែរ គំរោង​សំណង់​អគារ​ខ្ពស់​ៗ​ចាប់​ពី ៥ ជាន់​ឡើង​ទៅ​ចំនួន ១,៦២៤ គំរោង អគារ​កំពស់​ចាប់​ពី ៩ ជាន់​ឡើង​ទៅ​ចំនួន ៨៧២ គំរោង​ អគារ​ចាប់​ពី ១០ ជាន់​ឡើង​ទៅ​ចំនួន ៤៦១ គំរោង ​អគារ​ចាប់​ពី​ ១០ ជាន់ឡើង​ទៅ​ចំនួន ១៥៦ គំរោង អគារ​ចាប់​ពី​ ៣០ ជាន់​ឡើង​ទៅ ចំនួន ៩៥ គំរោង និង​អគារ​ចាប់​ពី ៤០ ជាន់​ឡើង​ទៅ​​ចំនួន ៤០ គំរោង​ ក៏ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​នឹង​​ក្រសួង​ផង​ដែរ​។

ដោយឡែក នៅ​ខេត្ត​ព្រះ​សីហនុ អគា​រចាប់​ពី ៥ ជាន់​ឡើង​ទៅ​ចំនួន ២៣៨ អគារ គំរោង​បុរី​លំនៅដ្ឋាន​ចំនួន ២៩៨ គំរោង ក៏​ត្រូវ​បាន​ចុះ​បញ្ជី​ជាមួយ​នឹង​ក្រសួង​ដែរ​៕

Related Articles