We TV Cambodia

ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ កើនដល់ $7,000 លានដុល្លារ

ទំហំពាណិជ្ជកម្ម កម្ពុជា-ថៃ កើនដល់ $7,000 លានដុល្លារ
រូបថតៈ We TV Cambodia / Theara Thoeurn

ដោយៈ ទិន សុខាវុធ

យោងតាម​របាយការណ៍​ចេញផ្សាយ​ដោយ​ក្រសួង​ពាណិជ្ជកម្មថៃ ក្នុង​រយពេល​ ១០ ខែ ដើមឆ្នាំ ២០១៩ នេះ ទំហំពាណិជ្ជកម្មរវាង​កម្ពុជា​និងថៃ បាន​កើនដល់​ជាង​ $7,000 លាន​ដុល្លារ ដែលនៅក្នុង​នោះ ទំនិញ​ដែលកម្ពុជា​នាំចេញ​ទៅ​ថៃ​ មានតំលៃជាង $2,000 លាន​ដុល្លារ ចំណែកឯ​ទំនិញ​របស់ថៃ​នាំ​ចូល​​មក​កម្ពុជា​វិញ ស្ថិតក្នុង​ចំនួនទឹកប្រាក់ប្រមាណ​ជា​ជាង $5,000 លាន​ដុល្លារ​។

ក្រសួង​ពាណិជ្ជកម្មថៃ បានបន្ថែម​ទៀត​ថា ដោយ​ឡែក ទំហំ​ពាណិជ្ជកម្ម​តាម​ព្រំដែន​កម្ពុជា-ថៃ នៅ​ក្នុង​រយពេល​ ១០ ខែ ដើម​ឆ្នាំ​នេះ សំរេច​បាន​​ប្រមាណ​ជា $4,600 លានដុល្លារ​។ ពោល​គឺកម្ពុជា ស្ថិត​នៅ​លំដាប់​ទី​ ៤ បន្ទាប់​ពី​ប្រទេស ម៉ាឡេស៊ី ឡាវ និង មីយ៉ាន់ម៉ា ។

ក៏ប៉ុន្តែ​ ទោះ​ជាយ៉ាង​ក៏​ដោយ ក៏​​ទំហំ​នៃ​ការនាំ​ចូល​នូវ​ផលិតផល​គ្រឿងស្រវឹង រថយន្ត និងគ្រឿង​បង្គុំផ្សេង​ៗ ពី​ប្រទេស​ថៃ​មកកម្ពុជា​មានការកើនឡើង​ដែរ​ ក្នុង​រយពេល ១០ ខែ ចុង​ក្រោយ​នេះ​៕

Related Articles