We TV Cambodia

ទំហំទឹកប្រាក់វិនិយោគលើវិស័យសំណង់នៅកម្ពុជា ជិត ៤ពាន់លានដុល្លារ ក្នុងឆមាសទី១

ទំហំទឹកប្រាក់វិនិយោគលើវិស័យសំណង់នៅកម្ពុជា ជិត ៤ពាន់លានដុល្លារ ក្នុងឆមាសទី១

ត្រឹមរយៈពេល ៦ ខែដំបូង នៃឆ្នាំ២០២០ កម្ពុជាទទួលបានគម្រោងសាងសង់សរុបចំនួន ២.៥២២គម្រោង នៅទូទាំងប្រទេស ដោយមានទុនវិនិយោគប្រមាណ ៣,៨៤ ពាន់លានដុល្លារនេះបើយោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ដែលបានចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅ ។

តាមរបាយការណ៍បង្ហាញ បើធៀបទៅនឹងតួលេខនៅឆមាសទី ១ ឆ្នាំ ២០១៩ ចំនួនគម្រោងសាងសង់ដែលបានអនុម័ត គឺមានការកើនឡើង ៤៧៥ គម្រោង ឬ ២៣% ខណៈពេលដែលមូលធនវិនិយោគកើនឡើងប្រមាណ ៤៥០ លានដុល្លារឬ ១៣ %។

គម្រោងសាងសង់សរុបចំនួន ២.៥២២ នៅក្នុងឆមាសទី ១ ក្នុងឆ្នាំនេះមានទំហំជាង ៨,៦ លានម៉ែត្រការ៉េខណៈដែលក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនកាន់កាប់ផ្ទៃដីសរុបជាង ៣៧ លានម៉ែត្រក្រឡា។ ក្នុងចំណោមគម្រោងដែលបានអនុម័តខាងលើមានផ្ទះចំនួន ២,០៩៧ អគារពាណិជ្ជកម្ម ២២០ រោងចក្រ ៤៥ និងគម្រោងសណ្ឋាគារចំនួន ១៩ បានគូសបញ្ជាក់ពីប្រភពតែមួយ។ ផ្អែកលើសូចនាករនេះអ្នកជំនាញផ្នែកអចលនទ្រព្យមានភាពវិជ្ជមានអំពីឧស្សាហកម្មដែលបន្តទាក់ទាញការវិនិយោគកាន់តែច្រើនឡើង ៗ មកកម្ពុជាជាពិសេសរាជធានីភ្នំពេញតែម្ដង។

ដោយ៖ stince

Related Articles