We TV Cambodia

ទំហំទឹកប្រាក់ទូទាត់តាមប្រព័ន្ធឌីជីតល់ នឹងកើនដល់ជាង $3 ពាន់លានដុល្លារក្នុងឆ្នាំ ២០២០

រូបថតៈ ធនាគារ ACLEDA

ដោយៈ ទិន សុខាវុធ

អ្នកជំនាញ​បានធ្វើការទស្សទាយ​​ថា ទំហំទឹក​ប្រាក់​នៃ​ការទូទាត់​តាមប្រព័ន្ធ​ឌីជីតល់​នៅ​កម្ពុជា នឹង​កើន​ដល់ ៥៧ ភាគរយ នៅ​ក្នុង​ឆ្នាំ ២០២០ ខាង​មុខនេះ​ ខណៈ​ដែល​នៅក្នុង​ឆ្នាំ ២០១៩ នេះ កំណើននៃ​ការទូតទាត់​ប្រាក់​តាមប្រព័ន្ធនេះ មានចំនួន ៣៧ ភាគ​រយ​។

លោក កែម បូរ៉ា អ្នកជំនាញមកពីស្ថាប័ន  Mekong Strategic បាន​ថ្លែង​ប្រាប់អ្នកសារព័ត៌មានថា ការប្រើប្រាស់ទូរស័ព្ទ​ដៃ​ក្នុង​ការទូទាត់​ប្រាក់​ បាន​កើនឡើង​ជា​បណ្តើរ​ៗ​ហើយ ទន្ទឹមនឹងការលើកទឹកចិត្ត​​របស់​ធនាគារ​ជាតិ អោយ​ប្រើប្រាស់​ប្រព័ន្ធនេះ ក្នុង​ទូទាត់​ការទិញ​លក់​ទំនិញ​ផ្សេង​ៗ​។

ក៏ប៉ុន្តែ លោក កែម បូរ៉ា បាន​គូស​បញ្ជាក់​ថា ភាគីពាក់ព័ន្ធ​ទាំងអស់ ត្រូវ​​ធ្វើ​យ៉ាង​ណាជួយ​លើក​ទឹក​បន្ថែម​ទៀត ដល់​ការប្រើប្រាស់​ទូរស័ព្ទដៃ​ សំរាប់ការទូទាត់​​នៅ​ក្នុង​វិស័យ​ធុរកិច្ច ពីព្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ ការប្រើប្រាស់​ទូរស័ព្ទ​ក្នុង​ការទូទាត់​ មាន​ត្រឹម​តែ ១០ ភាគរយ​នៃ​ការទូទាត់​សរុប​​តាម​ប្រព័ន្ធ​​ឌីជីតល់​​​។

មួយវិញទៀត ការទូទាត់​តាម​ប្រព័ន្ធ​ឌីជីតល់​ ក៏​អាច​ជួយ​កាត់​បន្ថយ​ផង​​ដែរ​នូវ​អំពើ​ពុក​រលួយ​នៅ​តាមបណ្តាស្ថាប័ន​រដ្ឋ​។

ទាក់ទង​នឹងរឿង​នេះ នៅក្នុង​ពិធី​ចែកសញ្ញាប័ត្រ​ដល់​និសិត្ស​នៃ​វិទ្យាស្ថានវ៉ាន់ដា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​លើក​ទឹក​ចិត្ត​អោយ​ប្រជាពលរដ្ឋ អោយ​ងាក​មក​ប្រើប្រាស់​ប្រព័ន្ធឌីជីតល់​សំរាប់​ការទូទាត់​ប្រាក់​ទាំង​ពួង ជា​ពិសេស​ការបង់​ពន្ធ​ជូន​រដ្ឋ​​​។ ដោយ​ហេតុថា ការទូទាត់​នេះ​អាច​ជួយ​កាត់បន្ថយអំពើពុករលួយ​ នៅ​តាមស្ថាប័ន​រដ្ឋ និង​អាច​ជួយ​កាត់​បន្ថយ​ពេលវេលាផងដែរ​៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *