បុរសឈ្មោះ កូយ សម្អាត (Tep Visal ឈ្មោះក្នុងហ្វេសប៊ុក) (ប្រភព៖ Facebook)
បុរសម្នាក់មានឈ្មោះ កូយ សម្អាត អាយុ ៣៥ឆ្នាំរស់នៅភូមិព្រែកតាគង់ សង្កាតចាក់អង្រែលើ ខណ្ឌមានជ័យ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបង្ហោះវីដេអូមួយពាក់ព័ន្ធនឹងមេរោគ Covid-19 ដោយបានសរសេរ និងនិយាយថា «បងប្អូនគួរតែអរគុណយួន បើកុំតែបានយួនស្រែកថាកម្ពុជាមាន Covid-19 កុំអីបងប្អូនអត់ដឹងទេ នេះសំណាងហើយយួនស្រែក បើខ្មែរស្រែកប្រហែលតាមចាប់ទៀតហើយ»។
សកម្មភាពបុរសឈ្មោះ កូយ សម្អាត ក្នុងវីដេអូ (ប្រភព៖ Facebook)
ក្រោយការបង្ហោះនេះ សមត្ថកិច្ចបានចាត់ទុកថាជាករណីញុះញង់ឲ្យប្រព្រឹត្តបទល្មើសជាអាទិ៍ពាល់ព័ន្ធនឹង Covid-19 រហូតតាមចាប់ខ្លួនតែម្ដង។
សមត្ថកិច្ចចាប់ខ្លួនបុរសឈ្មោះ កូយ សម្អាត (ប្រភព៖ Facebook)
អត្ថបទដោយ៖ Nevin
ប្រភព៖ ក្នុងស្រុក
