We TV Cambodia

ទំនិញមិនបំប៉ោងតម្លៃខណះកូវីឌ បានរកឃើញ

ទំនិញមិនបំប៉ោងតម្លៃខណះកូវីឌ បានរកឃើញ

រូបភាព៖គេហទំព័រក្នុងស្រុកក្រសួងពណិជ្ជកម្ម រូបភាព៖ គេហទំព័រក្នុស្រុក

បើទោះបីជាកម្ពុជាបានរកឃើញបុរសអាយុ៣៨ឆ្នាំជនខ្មែរដំបូងគេដែលបានឆ្លងនូវជំងឺកូវីឌ ១៩ ក៏ដោយ ក៏ក្រសួងពណិជ្ជកម្មបានលើកឡើងថា​ទីផ្សារផ្គត់ផ្គង់ទំនិញក្នុងប្រទេសកម្ពុជាបានរក្សាតម្លៃនៅចំនុចល្អប្រក្រតីនៅឡើយទេ ខណះប្រជាពលរដ្ឋបានសម្រុកទៅទិញទំនិញច្រើនយ៉ាងណាក៏ដោយ។

កាលពីថ្មីៗនេះក្រសួងសុខាភិបាលបានប្រកាសថា កម្ពុជាបានរកឃើញបុរសម្នាក់ដែលផ្ទុកជំងឺកូវីឌ១៩ នៅខេត្តសៀមរាប។ដោយឡែក ក្រសួងពាណិជ្ជកម្ម បានសង្កេតឃើញថា ម្ចាស់ហាងលក់ទំនិញធំៗ បងប្អូនអាជីវករ អ្នកលក់ដូរទំនិញទូទៅភាគច្រើន នៅរក្សាការផ្គត់ផ្គង់ទំនិញ និងបន្តលក់ទំនិញតាមតម្លៃធម្មតា។

ជាការសង្កេតឃើញកាលពីថ្មីនេះៗយើងឃើញថា ទីផ្សារនៃការផ្គត់ផ្គង់សម្ភារះជាច្រើនមុខមានការកើនឡើង ដោយមានហាងលក់ទំនិ​ញមួយចំនួនតូច បានឆ្លៀតឱកាសលក់ដំឡើងថ្លៃទំនិញ ដូចជា ម៉ាស់ការពារមុខ អាកុលលាងដៃ និងទំនិញចាំបាច់មួយចំនួនទៀត ដែលសកម្មភាពទាំងនេះ អាចបង្កឲ្យមានចលា​ចលក្នុងសង្គមធ្ងន់ធ្ងរ។

ទន្ទឹមនិងនេះក្រសួងពាណិជ្ជកម្ម បាននឹងកំពុងសហការជាមួយស្ថាប័ន ផ្សេងទៀត ចាត់វិធានការសមស្រប ដើម្បីធានានូវចរាចរទំនិញទូទៅ និងការផ្គត់ផ្គង់គ្រឿងឧបភោគបរិភោគចាំបាច់ សម្រាប់បម្រើជីវភាពរបស់ប្រជាជនយើងនៅក្នុងកាលៈទេសៈនេះ។

ក្រសួងពាណិជ្ជកម្ម នឹងចាត់មន្ត្រីជំនាញ ឲ្យសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធចុះស្រាវជ្រាវ និងត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញ ព្រមទាំងដាក់ចេញនូវវិធានការផ្លូវច្បាប់ក្នុងករណីរកឃើញជនខិលខូច ដែលឆ្លៀតឱកាសលក់ទំនិញឡើងថ្លៃ កេងចំណេ​ញជ្រុលហួសហេតុ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *