We TV Cambodia

ទំនិញបីប្រភេទ កំពុងតែមានទីផ្សារខ្លាំងខណៈដែល ផលិតផលដូចជាមិនប្រក្រតី

ទំនិញបីប្រភេទ កំពុងតែមានទីផ្សារខ្លាំងខណៈដែល ផលិតផលដូចជាមិនប្រក្រតី

ភ្នំពេញ៖ កម្ពុជាបច្ចុប្បន្ន កំពុងតែមានវត្ដមានមេរោគ កូវីដ១៩ ដែលអត្រាអ្នកឆ្លងមកទល់ពេលនេះ មានចំនួន ៤៧នាក់ហើយ។ ប្រជាជនភាគច្រើន កំពុងតែមានការព្រួយបារម្ភ ពីការរីករាលដាលបន្ដ ហើយក៏​កំពុងតស្វះស្វែងរក​ វិធីសាស្របង្កាការពារ ជាពិសេសតម្រូវការ​ផលិតផលប្រើប្រាស់​ប្រចាំថ្ងៃចាំបាច់។

កម្ពុជា អាចនិយាយបានថា​ផ្នែក ស្បៀងអាហារ​មានលក្ខណៈល្អប្រសើរ មិនមានចំនុចគួរកត់សំគាល់នោះទេ​ប៉ុន្ដែ​ ជាការពារនៅមានផលិផលចំនួន បីប្រភេទ គឺ ផលិផលម៉ាស ទឹកអាកុលលាងសំអាតដៃ និង ឧបករណ៍វាស់ស្ទង់កំដៅជាប្រចាំ។

ផលិតផលទាំងបី ទន្ទឹមគ្នានេះផងដែរ ក៏ត្រូវបានសង្កេតឃើញថា កំពុងតែមានវត្ដមានច្រើន​ លើទីផ្សារ​ទាំងនៅក្រៅ និងលើប្រព័ន្ធអនឡាញ។ ប៉ុន្ដែចំនុចគួរកត់សំគាល់មួយទៀតនោះ គឺថា ផលិត​ខ្លះ មានភាពមិនប្រក្រតីជាមួយនឹងតម្លៃ ចំណែកផលិតផលផ្សេងទៀត ដូចជាគ្មានឈ្មោះក្រុមហ៊ុន ប្រភពច្បាស់លាស់ លិខិតអនុញ្ញាត និងផលិតផ្សេងទៀត​មានលក្ខណៈ មិនត្រឹមត្រូវតាមស្ដង់ដា នៃការប្រើប្រាស់។

ផលិតផលម៉ាស៖ ទីផ្សារបច្ចុប្បន្ន កំពុងតែមានការប្រែប្រួល ម៉ាសធម្មតា​កន្លងមកមានតម្លៃ ២៥០០៛ មួយកញ្ចប់ ដែលក្នុងនោះមានចំនួន ៣០ ទៅ៤០ម៉ាស់។ ប៉ុន្ដែក្នុងកំឡុងពេលនេះ តម្លៃប្រែប្រួលរហូតដល់ទៅ មួយកញ្ចប់ ២០០០០៛ មានចំនួន១០ម៉ាស់។ នៅមានប្រភេទម៉ាសផ្សេងៗទៀត​ដែល កំពុងតែ​រាតត្បាតតម្លៃ កាន់តែខ្ពស់​ រហូតមាកតម្លៃ រាប់សិបដុល្លារ​ក្នុងមួយប្រអប់។ អាចបានទេ​ប្រសិនជាមានការ​បញ្ជាក់ពីមូលហេតុដែលបណ្ដាលឲ្យមានការឡើងថ្លៃនេះ?

ផលិតផលទឹកអាលកុល៖ ផលិតផលដែលមានតម្រូវការខ្លាំង ហើយពេលនេះក៏កំពុងតែមាននៅលើទីផ្សារ​ដែរ ដោយគ្មានឈ្មោះ និងប្រភពច្បាស់លាស់។ ថ្មីៗនេះ រដ្ឋាភិបាល កំពុងតែចាត់វិធានការទប់ស្កាត់ ការចែកចាយផលិផលមិនច្បាស់លាស់ ដែលវាអាចបណ្ដាលឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់។

ផលិតផលវាស់ស្ទង់កំដៅ៖ មានការចរាចរផលិតផលប្រភេទនេះ នៅលើទីផ្សារ អនឡាញ ដែលមាន ភាពមិនប្រក្រតី នៃការប្រើប្រាស់។ ផលិតផលខ្លះគឺត្រូវបានគេកំណត់យកទៅប្រើជាមួយនឹងការវាស់ស្ទង់សីតុណ្ហភាព លើវត្ថុ ឬឧបករណ៍ផ្សេងៗ មិនមែនលើមនុស្សនោះទេ។ ការចរាចរ ផលិតផលទាំងនេះ ពិតមានគ្រោះថា្នក់ ទៅដល់អ្នកប្រើប្រាស់ ប្រសិនជាគ្មានវិធានការទប់ស្កាត់។

រូបភាពឯកសារ
រូបភាពឯកសារ
រូបភាពឯកសារ

ដោយ៖ Stince

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *