We TV Cambodia

ទំនប់ស្ទាក់ទឹកសាលាតាអន មានលទ្ធភាពស្រោចស្រពស្រូវវស្សា និងប្រាំងប្រមាណរាប់ពាន់ហិកតា

ទំនប់ស្ទាក់ទឹកសាលាតាអន មានលទ្ធភាពស្រោចស្រពស្រូវវស្សា និងប្រាំងប្រមាណរាប់ពាន់ហិកតា

បាត់ដំបង៖ ទំបន់ស្ទាក់ទឹកសាលាតាអន មានសមត្ថភាពស្រោចស្រពទឹកសម្រាប់ស្រូវប្រាំង និងវស្សាប្រមាណ១៥១០០ ហិកតា។បើតាមរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ទំបន់ស្ទាក់ទឹកសាលាតាអន អាចមានលទ្ធភាពស្រោចស្រពទឹកសម្រាប់ស្រូវនារដូវវស្សា និងរដូវប្រាំងបានរាប់សិបហិកតា។

បន្ថែមជាងទៅទៀត  គម្រោងស្ទាក់ទឹកសាលាតាអន អាចបែកចែកទៅកាន់ប្រឡាយចែកចាយមួយចំនួនក្នុងភូមិសាស្ត្រស្រុកឯកភ្នំ ខេត្តបាត់ដំបងផងដែរ។

ទន្ទឹមនឹងនេះ ទំបន់ស្ទាក់ទឹកនេះ អាចស្ទាក់ទឹក និងស្ទាក់ថែរក្សាទឹកទុកនៅលើស្ទឹងសង្កែដែលចាត់ទុកជាដំណាក់កាលទី៣ បន្ទាប់ពីអាងទឹកពហុបំណងសេកសកលេខ១ និងទំនប់កង្ហតលេខ២ មុននឹងធ្លាក់ចូលទៅទន្លេសាប ហើយអាចមានលទ្ធភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១០.៤០០ហិកតា និងស្រូវប្រាំងចំនួន ៤.៧០០ហិកតា និងជាប្រភពទឹកដើម្បីបម្រីដល់ការផ្គត់ផ្គង់ទឹកស្អាតដល់ទីរួមខេត្តបាត់ដំបង។

គូសបញ្ជាក់ផងដែរថា គម្រោងមួយនេះគឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋកូរ៉េក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕

 

Related Articles