We TV Cambodia

ទំនងជាមិនយូរនោះទេ បឹងកេង១ នឹងបង្ហាញវត្ដមានអគារ ៤៣ជាន់ថ្មីយ៉ាងស្កឹមស្កៃ

ទំនងជាមិនយូរនោះទេ បឹងកេង១ នឹងបង្ហាញវត្ដមានអគារ ៤៣ជាន់ថ្មីយ៉ាងស្កឹមស្កៃ

គម្រោងអភិវឌ្ឈន៍ខុនដូរលំដាប់ទំនើប ចំនួន៤៣ជាន់ នឹងត្រូវលេចខ្លួនឡើង ក្នុងតំបន់បឹងកេងកង​១ក្រោមគម្រោងវិនិយោគរបស់ក្រុមហ៊ុនចិន Wangfu Guo Ji Property Development Co., Ltd និង Sichuan Huashi Group ដែលជាក្រុមហ៊ុនសំណង់ដ៏ធំល្បីល្បាញនៅក្នុងប្រទេសចិន ក្នុងទំហំទឹកប្រាក់ដល់ទៅ១៥លានដុល្លារ នោះគឺ ខុនដូ Le Condé BKK1 ។

នៅក្នុងសិន្និសីតសារព័ត៌មាន បើកដំណើរការ ការិយាល័យលក់គម្រោង ខុនដូ Le Condé BKK1កាលពីថ្ងៃទី១៦ កន្លងទៅ លោក Cui Hui អគ្គនាយកផ្នែកទីផ្សារ ក្រុមហ៊ុន Wangfu Guo Ji Property Development Co., Ltd បានឲ្យដឹងថា ក្រុមហ៊ុនកំពុងតែវិនិយោគ គម្រោងមួយដែលប្រកបទៅដោយ ទំនុកចិត្ដពេញលេញ ភ្ជាប់ជាមួយនឹងការរីកចម្រើននៃបដិបទប្រទេសកម្ពុជា ហើយក៏ផ្ដោតសំខាន់ទៅលើភាពទាន់សម័យនៃការរស់នៅ របស់ប្រជាជនកម្ពុជាផងដែរ។

លោកបានបន្ដទៀតថា ក្នុងនាមលោកជា អ្នកវិនិយោគម្នាក់ ក្នុងប្រទេសកំពុងតែអភិវឌ្ឈន៍ លោកក៏កំពុងតែសម្លឹងមើលនូវការផ្ដល់ឲ្យ ត្រលប់ទៅវិញនូវការងារជាច្រើន កន្លែងសម្រាប់ប្រជាជនកម្ពុជា​ ក្នុងពេលបច្ចុប្បន្ន និងអនាគត ខណៈដែលពេលនេះ ក្រុមហ៊ុន ក៏កំពុងតែមានបុគ្គលិកជាជនជាតិកម្ពុជាច្រើនដែរ។​

ដោយ៖ Stince

Related Articles