We TV Cambodia

ទោះស្ថិតក្នុងស្ថានភាពកូវីដ១៩ តែវិស័យសំណង់នៅកម្ពុជានៅតែបន្ដដំណើរការសាងសង់ ប៉ុន្ដែថយចុះ

ទោះស្ថិតក្នុងស្ថានភាពកូវីដ១៩ តែវិស័យសំណង់នៅកម្ពុជានៅតែបន្ដដំណើរការសាងសង់ ប៉ុន្ដែថយចុះ
រូបភាពឯកសារ​

ស្ថិតក្នុងស្ថានភាព កូវីដ១៩​ កម្ពុជាបានប្រឈមមុខយ៉ាងខ្លាំងនៃការបាត់បង់ប្រាក់ចំណូលជាតិ ខណៈដែលវិស័យសំខាន់ៗមាន ឧស្សាហកម្ម អាជីវកម្ម ជាច្រើនត្រូវបានរងគ្រោះ ជាពិសេសផ្នែកវិស័យទេសចរណ៍តែម្ដង ជាបន្ទាប់មកក៏មាន វិស័យសំណង ក៏ត្រូវរងគ្រោះផងដែរ ប៉ុន្ដែមិនសូវមានភាពធ្ងន់ធ្ងរ។

យោងតាមការលើកឡើងរបស់លោក ហ៊ុយ វណ្ណា អគ្គលេខាធិការ នៃសមាគមអភិវឌ្ឍន៍លំនៅដ្ឋាននៅកម្ពុជា បានឲ្យដឹងថា គម្រោងសាងសង់សំណង់បែបលំនៅដ្ឋាន នៅកម្ពុជាត្រូវបានគេមើលឃើញថា​នៅមាន​ដំណើរ​ការជាប្រចាំ យ៉ាងណាមិញដូចជា​ គម្រោងបុរី នៅតែបន្តសាងសង់ជាធម្មតា ព្រោះម្ចាស់គម្រោងមានកិច្ចសន្យាចុះកិច្ចសន្យាជាមួយអ្នកទិញយ៉ាងត្រឹមត្រូវ​។ ប៉ុន្ដែសម្រាប់គម្រោង ខុនដូស្ទើរតែទាំងអស់បានបញ្ឈប់ការងារសាងសង់ព្រោះគម្រោងនេះត្រូវបានអ្នកវិនិយោគពីបរទេសជាពិសេសជន​ជាតិ​ចិន។ ដោយហេតុថា បណ្ដាអ្នកវិនិយោគជនជាតិចិន ទាំងនោះនៅមិនទាន់អាចធ្វើដំណើរបានពេញលេញដូចមុន។ លោកបានបន្ថែមថា“ គម្រោងបុរីភាគច្រើន​ផ្តោត​លើទីផ្សារក្នុងស្រុក ហើយនៅតែមានតម្រូវការដដែលប៉ុន្តែបើនិយាយពីប្រតិបត្តិការវិញតួលេខបានថយចុះ ៥០ ភាគរយ” ។

តាមរបាយការណ៍បង្ហាញ ក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ២០២០នេះ មានចំនួនវិនិយោគ ១.៥៤៧ គម្រោង ត្រូវបានអនុម័ត ដែលទិន្នន័យនេះមានការកើនឡើងដល់ទៅ ៣២២ គម្រោង បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយ៖ Stince

Related Articles