We TV Cambodia

ទោះស្ថិតក្នុងវិបត្តិកូវីដ តែពលរដ្ឋកម្ពុជានៅតែចាប់អារម្មណ៍នឹងការទិញលក់ដីធ្លី

ទោះស្ថិតក្នុងវិបត្តិកូវីដ តែពលរដ្ឋកម្ពុជានៅតែចាប់អារម្មណ៍នឹងការទិញលក់ដីធ្លី
ដីធ្លីនៅកម្ពុជា (ប្រភព៖ odc) 

ប្រជាពលរដ្ឋកម្ពុជាមួយចំនួន នូវតែមានភាពមមាញឹកលើសកម្មភាពទិញលក់ដីធ្លី ទោះបច្ចុប្បន្នកម្ពុជាកំពុងរងការវាយប្រហារពីវិបត្តិកូវីដ១៩ ហើយមនុស្សជាច្រើនកំពុងជួបបញ្ហាក៏ដោយ។

ការអភិវឌ្ឍក្នុងតំបន់តារាសាគរ (ប្រភព៖ Google)

នាយកគ្រប់គ្រងក្រុមហ៊ុនអភិវឌ្ឍន៍ដីធ្លីមួយរូប បានឲ្យដឹងថា ទីផ្សារលក់ដីធ្លីនៅតំបន់មួយចំនួនក្នុងប្រទេសម្ពុជា នៅតែមានចរន្តនៃការទិញលក់ល្អ គ្រាន់តែមិនសូវខ្លាំងក្លាដូចកាលពីមុនកូវីដ។ ប៉ុន្តែ សម្រាប់តម្លៃមិនមានការធ្លាក់ចុះនោះទេ ពោលគឺមានតែកើនឡើងថែមទៀតផង។

លោក ឌី វុត្ថា អ្នករកស៊ីគួកចេដីក្នុងខេត្តកោះកុង បានប្រាប់ឲ្យដឹងថា ទោះបីបច្ចុប្បន្នកូវីដ១៩ កំពុងរីករាលដាលក៏ដោយ តែបើនិយាយពីការទិញលក់ គឺមិនមានការធ្លាក់ចុះទេ តែបែរជាកើនឡើងវិញ ដោយសារតែខេត្តកោះកុងកំពុងក្លាយជាមុខព្រួញនៃការវិនិយោគរបស់វិនិយោគិនចិន ដែលកំពុងតែសម្រុកមកតំបន់នេះ។

ការអភិវឌ្ឍក្នុងតំបន់តារាសាគរ (ប្រភព៖ Google)

ទោះជាយ៉ាងណា ដោយសារកូវីដ១៩ ធ្វើឲ្យដំណើរវិនិយោគការមួយចំនួនរបស់វិនិយោគចិនត្រូវបានផ្អាកបណ្ដោះអាសន្ន ប៉ុន្តែចំពោះប្រជាពលរដ្ឋកម្ពុជាវិញ បានសម្រុកទិញដីទុកដើម្បីលក់ចំណេញនៅពេលក្រោយ គ្រាន់តែដំណើរការទិញលក់មិនបានរហ័សដូចពីមុន ព្រោះមន្ត្រីក្នុងស្ថាប័នរដ្ឋ និងប្រជាពលរដ្ឋត្រូវគោរពនូវគោលការណ៍សុវត្ថិភាព ដែលការទំនាក់ទំនងត្រូវមានការប្រុងប្រយ័ត្នគ្រប់ពេល។

ការអភិវឌ្ឍព្រលានយន្តហោះក្នុងតំបន់តារាសាគរ (ប្រភព៖ Google)

សូមបញ្ជាក់ផងដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ វិស័យទិញលក់ដីធ្លីនៅកម្ពុជាហាក់មានការសន្ទុះខ្លាំង ដោយសារតែវត្តមានរបស់វិនិយោគចិន ជាពិសេសគឺខេត្តដែលជាប់សមុទ្រតែម្ដង។

អត្ថបទដោយ៖ Nevin

Related Articles