We TV Cambodia

ទោះស្ថិតក្នុងកូវីដ១៩ តែប្រទេសមួយក្នុងតំបន់អាស៊ាន ដាក់ទុនវិនិយោគនៅកម្ពុជារាប់ពាន់លានដុល្លារ

ទោះស្ថិតក្នុងកូវីដ១៩ តែប្រទេសមួយក្នុងតំបន់អាស៊ាន ដាក់ទុនវិនិយោគនៅកម្ពុជារាប់ពាន់លានដុល្លារ

ទោះបីស្ថានភាពបច្ចុប្បន្នកំពុងស្ថិតក្នុងវិបត្តិកូវីដ១៩ ក្ដី ប៉ុន្តែការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជា ក្នុងរយៈពេល ១ឆមាសទីដំបូងក្នុងឆ្នាំ២០២០នេះ មានប្រមាណរហូតដល់ជិត ២ពាន់លានដុល្លារ។

លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា បានឲ្យដឹងថា ការវិនិយោគរបស់សិង្ហបុរីនៅកម្ពុជាក្នុងឆ្នាំ២០២០ នេះ​នៅតែរក្សាបានកំណើនវិជ្ជមាន ដោយសិង្ហបុរីឈរចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមប្រទេសដែលវិនិយោគច្រើនបំផុតនៅកម្ពុជា។

លោក Michael Tan Keng Siong ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសមជាមួយ សម្ដេច ហេង សំរិន

លោក Michael បានបន្ថែមថា ការវិនិយោគ និងការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុចា និងសិង្ហបុរីមានទឹកប្រាក់ប្រមាណ ៤ពាន់លានដុល្លារ ដែលចំនួននេះកំពុងបង្ហាញពីកិច្ចសហ្រតិបត្តិការយ៉ាងល្អរវាងប្រទេសទាំង២ លើគ្រប់វិស័យ។

សូមជម្រាបថា យោងតាមរបាយការណ៍ កម្ពុជាស្ថិតនៅចំណាត់ថ្នាក់ទី៧ ជាប្រទេសដែលអ្នកវិនិយោគសិង្ហបុរីចាប់អារម្មណ៍ក្នុងការបណ្ដាក់ទុកបំផុត។

អត្ថបទដោយ៖ Nevin

Related Articles