ប្រធានក្រុមហ៊ុន NagaCorp លោក Tim McNally បាននិយាយថា ទោះបីបច្ចុប្បន្នកូវីដ១៩ កំពុងរីករាលដាល និងកំពុងជួបព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាក្ដី ប៉ុន្តែដំណើរការកាស៊ីណូ Nagaworld នៅតែបន្តដូចធម្មតា។
លោក Tim បន្តថា Nagaworld បានរៀបចំ និងសម្របសម្រួលបានយ៉ាងមានប្រសិទ្ធិភាពក្នុងងការទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ ជាមួយរដ្ឋាភិបាលកម្ពុជា និងស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។
ទោះជាយ៉ាងណា ចាប់ពីកំឡុងខែមីនាមក ភ្ញៀវបរទេសបានធ្លាក់ចុះយ៉ាងគំហុក ដែលបានធ្វើឲ្យអាជីវកម្មមួយចំនួនជួបបញ្ហា និងមានមួយចំនួនទៀតបានសម្រេចបិទអាជីវកម្មចោលផងដែរ។
អត្ថបទដោយ៖ Nevin
